ជាតិ
រថយន្ត
លោក សំអាត និយមបើកឡាន Pick Up ចំណាស់ជិត៥០ឆ្នាំកម្សាន្ត បន្ថែមពីការដឹកទំនិញ
15, Mar 2021 , 8:29 pm        
រូបភាព
សៀមរាប៖ លោក អ៊ឹង សំអាត វិញ ជាម្ចាស់ឡានជប៉ុនម៉ាក TOYOTA ប្រភេទ Land Cruiser ជំនាន់ទី៣ pickup  ពណ៌ស ផលិតឆ្នាំ១៩៧៤។ វាមានលេខកូដក្រុមហ៊ុន JF45 ដែលបញ្ជាក់ថាជាជំនាន់ទី៣ តែវែងជាងម៉ូឌែលធម្មតា (J40)។ លោក សំអាត បានប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីដឹកទំនិញ លោកក៏ប្រើរថយន្តចំណាស់ប្រមាណ៤៧ឆ្នាំនេះ ជិះកម្សាន្តជាប្រចាំផងដែរ។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មី និងលោក អ៊ឹង សំអាត ដូចតទៅ៖
 
 រថយន្ដ TOYOTA Land Cruiser ត្រូវបានចាប់ផ្ដើមផលិត នៅឆ្នាំ១៩៥១ ហើយនៅតែបន្តផលិតជំនាន់ទី៤ រហូតដល់សព្វថ្ងៃនេះ ដោយធ្លាប់មានរោងចក្រនៅប្រទេសជប៉ុន  ប្រេស៊ីល វ៉េណេស៊ុយអេឡា និងប្រទេសឥណ្ឌូណេស៊ី។ TOYOTA Land Cruiser ជំនាន់ទី៣ ត្រូវបានផលិតពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៨៤ និងរហូតដល់ឆ្នាំ២០០១ នៅប្រទេសប្រេស៊ីល។ ក្រុមហ៊ុន TOYOTA ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៣៧ នៅទីក្រុង តូយ៉ូតា ប្រទេសជប៉ុន៕










 

Tag:
 យានយន្ត
 ឡានបុរាណ
 អ៊ឹង សំអាត
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com