ជាតិ
វីដេអូ
អាជ្ញាធរ ប្រើគ្រឿងចក្រប្រមូលសំរាមប្លាស្ទិកនៅលូបឹងត្របែក 
×![]()
ភ្នំពេញ៖ សំរាមបា្លស្ទិក ដែលកកកុញនៅចុងលូបឹងត្របែកមួយចំនួន ត្រូវបានប្រមូលចេញ ដោយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ នេះមិនមែនជាលើកទី១ទេ ដែលសំរាមប្លាស្ទិកសក្បុសអណ្ដែតនឹងថ្កល់នៅ ក្នុងសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។ សំរាមប្លាស្ទិកទាំងអស់នោះ អណ្ដែតពាសពេញក្នុងលូបឹងត្របែក ហើយបើទោះមានអាជ្ញាធរចុះប្រមូល ក៏មិនចេះអស់ដែរ។ ក្នុងមួយថ្ងៃៗ ពលរដ្ឋរស់នៅក្រុងភ្នំពេញ បង្កើតសំរាមជាង៣ពាន់តោន។ នេះតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់Thmeythmey25៕
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com