ជាតិ
សុខភាព
កម្ពុជាមានពលរដ្ឋជិត២៩ម៉ឺននាក់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយក្នុងនោះមានជាង៣ម៉ឺននាក់ចាក់ AstraZeneca
16, Mar 2021 , 7:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាមានក្រុមពលរដ្ឋអាទិភាព និងយោធាចំនួន២៨៧,៦៤៩នាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។  នេះបើយោងតាមតួលេខផ្សេងពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី១៥មីនា។ ក្នុងចំណោមមនុស្សសរុបដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជិត១១ម៉ឺននាក់ ជាកងកម្លាំងទ័ព ចាក់វ៉ាក់សាំង Sinopharm។

 
ដោយឡែក ក្រុមមនុស្សអទិភាពជាង១៧,៨ម៉ឺននាក់ទៀត ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ មាន៣៤,៣៤០នាក់ បានចាក់វ៉ាក់សាំង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅឥណ្ឌា។ 
 
កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងSonipharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ AstraZeneca  លើមន្ត្រីនិងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង រហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា សម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងនេះ បានឡើយ។ 
 
ត្រឹមរយៈពេល២៤ថ្ងៃនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៩១៥នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺ ស្មើជិត៦៤ភាគរយនៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប១,៤៣០នាក់។ ក្នុងចំណោម អ្នកឆ្លងកូវីដ-១៩ សរុបនេះ មាន៨១៨នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ ៕ 
 

Tag:
 Sinopharm
  Astra Zaneca
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com