ជាតិ
២ខែ ដើមឆ្នាំ រមណីយដ្ឋានអង្គរ រកចំណូលបានជាង១៧ម៉ឺនដុល្លារ ធ្លាក់ចុះជិត៩៩ភាគរយ
16, Mar 2021 , 11:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២១ កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ១៧២,៨២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរដល់ភ្ញៀវបរទេសចំនួន ៤.១៩៤នាក់។ ប្រាក់ចំណូលនេះ បានថយចុះរហូត ៩៨,៩៣ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

 
តាមតួលេខរបស់គ្រឹះស្ថានអង្គរ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ មានទេសចរបរទេស តែ ២.៩៨១នាក់ប៉ុណ្ណោះ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលចំនួន ១២២,៣៥៧ដុល្លារ។ ក្រៅពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ កម្ពុជាទទួលបានប្រាក់ចំណូល ១,៩៨០ដុល្លារ ពីការលក់បណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ២ខែ ឆ្នាំ២០២១។ បើតាមគ្រឹះស្ថានអង្គរដដែល ប្រាក់ចំណូលចំនួន ៨,៣៨៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕
 

Tag:
 អង្គរ
 ចំណូល
 ទេសចរណ៍
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com