កីឡាអន្តរជាតិ
អន្តរជាតិ
Lichtsteiner អតីតខ្សែការពារ Arsenal ក្លាយជាអ្នកផលិតនាឡិកា
18, Mar 2021 , 8:29 am        
រូបភាព
ដោយ៖ ជា យូគៀង

Stephan Lichtsteiner អតីតខ្សែការពារ Arsenal និងក្រុមជម្រើសជាតិស្វ៊ីស បានក្លាយជាអ្នកផលិតនាឡិកា បន្ទាប់ពីបញ្ចប់អាជីបជាកីឡាករបាល់ទាត់។ Lichtsteiner បញ្ជាក់ថា ដោយសារចង់ធ្វើខ្លួនឱ្យរវល់អំឡុងពេលចូលនិវត្តន៍ ទើបទៅរៀនជំនាញនេះ។


Lichtsteiner ជាធ្លាប់ប្រកអាជីពជាមួយ Juventus រយៈពេល៧រដូវកាល មុនផ្លាស់ទៅចូលរួមជាមួយកាំភ្លើងធំនៅឆ្នាំ២០១៨ បានចាប់ផ្តើមចូលរៀនវគ្គកម្មសិក្សាជួសជុលនាឡិកាដែរមានរយៈពេល៦ខែជាមួយក្រុមហ៊ុននាឡិការដ៏ល្បីរបស់ស្វ៊ីស Maurice de Mauriac។ នេះបើតាមការចុះផ្សាយរបស់កាសែត Daily Mail ថ្ងៃទី១៥ ខែមីនា។
 
អតីតខ្សែការពារ វ័យ៣៧ឆ្នាំដែរធ្លាប់បង្ហាញខ្លួន១០៨ដងឱ្យក្រុមជម្រើសជាតិស្វ៊ីសរូបនេះបាននិយាយថា៖ «ខ្ញុំចង់ធ្វើអ្វីមួយដែរមានផលិតភាព។ បើសិនជាអ្នកធ្វើការនៅធនាគារអ្នកត្រូវធ្វើវារហូតសម្រាប់ជីវិតអ្នក តែបើអ្នកជាកីឡាករបាល់ទាត់នោះនៅពេលអ្នកដល់វ័យលើសពី៣០ឆ្នាំទៅ អ្នកនឹងត្រូវស្វែករកអ្វីផ្សេងសម្រាប់ធ្វើនៅពេលចូនិវត្តន៍»។ 
 
Lichtsteiner ដែលផ្លាស់ទៅទឹកដីអង់គ្លេសបានមួយរដូវកាលមុនចាកចេញទៅ FC Augsburg បន្ថែមថា រូបគេនឹងធ្វើនាឡិកាក្នុងអំឡុងពេលហាត់ការនៅក្រុមហ៊ុនហើយលក់ចេញយកប្រាក់ដើម្បីសប្បុរសធម៍។ បន្ទាប់ពីនោះ រូបគេដាក់គោលដៅក្លាយជាអ្នកផលិតនាឡិកាពេញម៉ោង ដោយមិនមានបំណងចង់វិលត្រលប់ចូលវិស័យកីឡាវិញនោះទេ៕ 
 

Tag:
 Arsenal
  Stephan Lichsteiner
© រក្សាសិទ្ធិដោយ thmeythmey.com