កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Barca ថ្មី៖ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យ Messi នៅបន្ត
18, Mar 2021 , 11:56 am        
រូបភាព
លោក Joan Laporta ប្រធានក្លិបថ្មី Barcelona សន្យាថា នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចដឹកនាំរបស់ខ្លួនដើម្បីធ្វើយ៉ាងណាបញ្ចុះបញ្ចូលតារាឆ្នើមរូបនេះឱ្យនៅ Camp Nou បន្តទៀត។ Laporta ស្បថចូលកាន់តំណែងជាប្រធានក្លិបថ្មីនៅថ្ងៃទី១៧ ខែមីនា។


បំណងរបស់ Laporta ទៅកាន់ Messi បានកើតឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះតាមស្មើកំណត់ត្រារបស់ Xavi Hernandez ក្នុងនាមអ្នកបង្ហាញខ្លួនច្រើនជាងគេសម្រាប់ក្លិបយក្យអេស្ប៉ាញក្នុងចំនួន ៧៦៧ ប្រកួត។
 
បុរសវ័យ៥៨ឆ្នាំ ដែលក្លាយជាប្រធានក្លិប Barcelona ជាលើកទី២ តាមរយៈការបោះឆ្នោតបាននិយាយនៅចំពោះមុខ Messi រួមជាមួយប្រធានក្រុម Gerard Pique, Sergi Roberto Sergio Busquets និងសមាជិកផ្សេងទៀតក្នុងពិធីឡើងកាន់តំណែងថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងតាមអ្វីដែលលោកអាចធ្វើបានដើម្បីធ្វើឱ្យ Messi ស្នាក់នៅជាមួយក្រុមបន្តទៀត ដ្បិតរូបគេជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
 
«អ្នកដឹងថាខ្ញុំស្រឡាញ់អ្នក អ្នកក៏ដឹងថា Barca ស្រលាញ់អ្នកដែរ ហើយប្រសិនបើកីឡាដ្ឋាននេះពោពេញដោយអ្នកគាំទ្រព្រោះតែមានវត្តមានអ្នក នោះអ្នកនឹងមិនចង់ចាកចេញទេ។ អ្វីដែលអ្នកសម្រេច ហើយគិតថាល្អយើងនឹងគោរពតាម ប៉ុន្តែយើងនឹងព្យាយាមដល់ទីបញ្ចប់»។ Laporta បន្ថែមដូច្នេះ។
 
Laporta ជាអ្នកនយោបាយសញ្ជាតិអេស្ប៉ាញ និងធ្លាប់ដឹកនាំក្លិបរហស្សនាមអ្នកមានបុណ្យចន្លោះឆ្នាំ ២០០៣ ដល់២០១០ ត្រូវជំនួសតំណែងលោក Josep Maria Bartomeu ដែលលាលែងកាលពីខែតុលា។ លោកទទួលបានការគាំទ្រពីសំណាក់សមាជិកក្លិប កីឡាករ រួមទាំង Messi និងអ្នកគាំទ្រក្រុមអ្នកមានបុណ្យ ក្នុងសំឡេងឆ្នោតចំនួន ៥៤ភាគរយ៕
 

Tag:
 Joan Laporta
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com