COVID-19
ជាតិ
សារសម្តេច ហ៊ុនសែន ជុំវិញស្ថានភាពមួយខែក្រោយករណីសហគមន៍២០កុម្ភៈ
19, Mar 2021 , 8:06 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃសុក្រ នេះ បានចេញសារជាសំឡេង ទាក់ទងនឹងស្ថានភាពព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានអ្នកឆ្លងជាង១០០០នាក់ទៅហើយ។ សម្តេចនៅតែបង្ហាញពីក្តីកង្វល់ចំពោះការបន្តរាលដាននៅរាជធានីភ្នំពេញ និងផ្នែកខ្លះនៅខេត្តកណ្តាល រីឯស្ថានភាពនៅកោះកុង និងព្រៃវែង ក៏មិនទាន់ធូរស្បើយនោះដែរ ខណៈខេត្តព្រះសីហនុ ហាក់ដូចជាគ្រប់គ្រងបាន។



ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីបញ្ហាចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសការចាក់ COVISHIELD (AstraZeneca) សម្រាប់មនុស្សចាស់ចាប់ពី៦០ឆ្នាំលើកទៅ។ សម្តេចបានកត់សម្គាល់ថា ពេទ្យខ្លះនៅរាជធានីភ្នំពេញ បែរជាចាក់វ៉ាក់សាំង AstraZeneca ឲ្យក្មេងក្រោមអាយុ៦០ឆ្នាំទៅវិញ ដែលនេះខុសពីគោលការណ៍ដែលបានកំណត់។ សម្តេចបានស្នើឲ្យអ្នកមានអាយុក្រោម​៥៩ឆ្នាំ បន្ត​រង់ចាំវ៉ាក់សាំង Sinopharm ឬ Sinovac ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។

ចំណុចមួយទៀតដែលសម្រេចបាន​កត់សម្គាល់នោះ មានអង្គភាពខ្លះរៀបចំកិច្ចប្រជុំ ដោយអ្នកចូលរួមរក្សាគម្លាតសុវត្ថិភាពពេលប្រជុំ បែរជាចេញថតរូបជុំគ្នាដោយគ្មានគម្លាតសុវត្ថិភាព ដែលនេះជាផ្នែកមួយនៃការឆ្លងកូវីដ-១៩ ផងដែរ។

សូមស្តាប់សារសម្តេច ហ៊ុន សែន ដូចខាងក្រោម៖





© រក្សាសិទ្ធិដោយ thmeythmey.com