កីឡាអន្តរជាតិ
អន្តរជាតិ
ចាប់ឆ្នោត Europa League៖ Man Utd ប៉ះ Granada, Arsenal ជួប Slavia Prague
20, Mar 2021 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
Manchester United ត្រូវបានចាប់ឆ្នោតប៉ះ Granada នៅវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ខណៈ Arsenal ត្រូវប្រឈមជាមួយ Slavia Prague រីឯ Ajax ជួប Roma, Dinamo Zagreb តទល់ជាមួយ Villarreal។ ការប្រកួតជើងទីមួយនឹងប្រព្រឹត្តនៅថ្ងៃទី៨ និងជើងទីពីរនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

 

 
លទ្ធផលនៃការចាប់ឆ្នោតមានន័យថា Manchester United និង Arsenal អាចប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រនៅក្រុង Gdansk ប្រទេសប៉ូឡូញ ប្រសិនបើពួកគេប្រកួតឈ្នះរៀងខ្លួននៅវគ្គជាបន្តបន្ទាប់។
 
Arsenal ធ្លាប់ជួបក្រុមពីអង់គ្លេសដូចគ្នាផងដែរនៅវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៩ ដោយតោខៀវ បានយកឈ្នះក្នុងលទ្ធផល ៤-១ នៅទីក្រុងបាគូ។ 
 
Granada ឡើងក្នុងពានរង្វាន់អឺរ៉ុបជាលើកដំបូង ហើយជំនួបជាមួយ Manchester United នៅវគ្គ៨ក្រុមចុងក្រោយ នឹងក្លាយជាការប៉ះក្រុមអង់គ្លេសជាលើកដំបូងបំផុតរបស់ពួកគេផងដែរ។
 
ក្រុមបិសាចក្រហម គឺជាក្រុមមួយក្នុងចំណោមអតីតជើងឯកចំនួន២ ដោយ Ajax ធ្លាប់បានជើងឯកនៅឆ្នាំ១៩៩២ ហើយ Manchester United បានយកឈ្នះក្រុមហូឡង់មួយនេះនៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៧។
 
Slavia Prague ត្រូវប៉ះក្រុមពីចក្រភពអង់គ្លេសលើកទីបី នារដូវកាលនេះ បន្ទាប់ពីបានយកឈ្នះ Leicester United និង Rangers (ស្កុតឡេន) នៅវគ្គមុនៗ។
 
ងាកទៅជើងឯកក្រូអាស៊ី Dinamo Zagreb ឯណោះវិញ ពួកគេឈានមកដល់វគ្គនេះ ជាមួយនឹងជ័យជម្នះសរុប ៣-២ លើ Tottenham Hotspur។
 
វគ្គមួយភាគបួនផ្តាច់ព្រ័ត្រ Europa League៖

-Granada v Manchester United
-Arsenal v Slavia Prague
-Ajax v Roma
-Dinamo Zagreb v Villarreal
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៖
-Granada/Manchester United v Ajax/Roma
-Dinamo Zagreb/Villarreal v Arsenal/Slavia Prague៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com