ជាតិ
កម្មករនិយោជិត ក្នុងវិស័យទេសចរណ៍ និងកាត់ដេរ បន្តទទួលបានប្រាក់ឧបត្ថម្ភ
20, Mar 2021 , 10:59 pm        
រូបភាព
front លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
front លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ដោយ:
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិក ក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរ ដែលព្យួរកិច្ចសន្យាការងារ។ កម្មករនិយោជិត ចំនួន ២៨១២ នាក់ក្នុងរោងចក្រ និងក្រុមហ៊ុនចំនួន២០ នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ អាស្រ័យលើរយៈពេលនៃការព្យួរការងារ។




យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់កម្មករនិយោជិត ដែលព្យួរការងាររយៈពេល ៧ថ្ងៃ ដល់១០ថ្ងៃ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០,៧៥០រៀល។ សម្រាប់និយោជិត ព្យួរការងាររយៈពេល ១១ទៅ ២០ថ្ងៃ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១២១,៥០០រៀល ចំណែកអ្នកព្យួរការងារ រយៈពេល២១ថ្ងៃ ដល់ ១ខែ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៦២ ០០០រៀល។



 
កម្មករ និយោជិត អាចបើកប្រាក់ឧបត្ថម្ភ តាមរយៈ ធនាគារឯកទេសវីងដោយ ធនាគារ នឹងផ្ញើសារពីការបើកប្រាក់ឧបត្ថម្ភដល់និយោជិត តាមលេខទូរស័ព្ទរបស់បុគ្គលរៀងៗខ្លួន។ 
 
សម្រាប់អ្នកមិនបានទៅដកប្រាក់រយៈពេល ១០ថ្ងៃ ត្រូវយកអត្តសញ្ញាណប័ណ្ណ និងសារដែលទទួលបានពីធនាគារឯកទេសវីង ទៅកាន់ភ្នាក់ងារដែលនៅជិតបំផុត។ ចំពោះបុគ្គលិក ដែលមិនបានទទួលសារបើកប្រាក់ខែ ត្រូវទៅធ្វើបច្ចុប្បន្នភាព លេខទូរស័ព្ទជាមួយរដ្ឋបាល រោងចក្រ សហគ្រាសរបស់ខ្លួន៕ 
 


 

Tag:
 ក្រសួងការងារ
  ទេសចរណ៍
  កាត់ដេរ
 
© រក្សាសិទ្ធិដោយ thmeythmey.com