អន្តរជាតិ
អ្នកកើតកូវីដ-១៩លើលោក ឡើងដល់ជាង១២៣លាននាក់ ស្លាប់ជាង២,៧២លាននាក់
21, Mar 2021 , 10:41 am        
រូបភាព
ដោយ: រួបរួម
តួលេខករណីវិជ្ជមានកូវីដ-១៩លើពិភពលោក ឡើងដល់ជាង១២៣លាននាក់ហើយ ដោយគិតត្រឹមថ្ងៃអាទិត្យ ទី២១ ខែមីនា នេះ ដែលក្នុងនោះ អ្នកស្លាប់មានជាង២,៧២លាននាក់ និងសះស្បើយជិត១០០លាននាក់។

 
ករណីឆ្លងច្រើនជាងគេ៖
 
-សហរដ្ឋអាមេរិក៖ ជាង៣០លាននាក់
-ប្រេស៊ីល, ឥណ្ឌា៖ ជាង១១លាននាក់
-រុស្ស៊ី, ចក្រភពអង់គ្លេស, បារាំង៖ ជាង៤លាននាក់
-អ៊ីតាលី, អេស្ប៉ាញ៖ ជាង៣លាននាក់
-តួកគី, អាល្លឺម៉ង់, កូឡុំប៊ី, អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ៖ ជាង២លាននាក់
-អ៊ីរ៉ង់, អាហ្វ្រិកខាងត្បូង, អ៊ុយក្រែន, ប៉េរូ, ឆេក, ឥណ្ឌូណេស៊ី, ហូឡង់៖ ជាង១លាននាក់
-កាណាដា, ស៊ីលី៖ ជាង៩០ម៉ឺននាក់
-រូម៉ានី, បែលហ្ស៊ិក, អ៊ីស្រាអែល, ព័រទុយហ្គាល់៖ ជាង៨០ម៉ឺននាក់
-អ៊ីរ៉ាក់, ស៊ុយអែត៖ ជាង៧០ម៉ឺននាក់
-ហ្វីលីពីន, ប៉ាគីស្ថាន៖ ជាង៦០ម៉ឺននាក់។
 
ករណីស្លាប់ច្រើនជាងគេ៖
 
-សហរដ្ឋអាមេរិក៖ ជាង៥៥ម៉ឺននាក់
-ប្រេស៊ីល៖ ជាង២៩ម៉ឺននាក់
-ម៉ិកស៊ិក៖ ជាង១៩ម៉ឺននាក់
-ឥណ្ឌា៖ ជាង១៥ម៉ឺននាក់
-ចក្រភពអង់គ្លេស៖ ជាង១២ម៉ឺននាក់
-អ៊ីតាលី៖ ជាង១០ម៉ឺននាក់
-រុស្ស៊ី, បារាំង៖ ជាង៩ម៉ឺននាក់
-អាល្លឺម៉ង់, អេស្ប៉ាញ៖ ជាង៧ម៉ឺននាក់
-កូឡុំប៊ី, អ៊ីរ៉ង់៖ ជាង៦ម៉ឺននាក់
-អាហ្សង់ទីន, អាហ្វ្រិកខាងត្បូង, ប៉េរូ៖ ជាង៥ម៉ឺននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com