ជាតិ
ពីនេះ ពីនោះ
តើពាក្យ«Software»និង«Hardware»សរសេរជាភាសាខ្មែរដូចម្តេច?
22, Mar 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«Software»និង«Hardware»ជាពាក្យដែលពលរដ្ឋទូទៅនិយមឮ និងប្រើប្រាស់ពាក្យទាំងនេះនៅក្នុងសំណេរទូទៅដែលនិយាយអំពីបច្ចេកវិទ្យាកុំព្យូទ័រ។ ធ្លាប់ស្គាល់ពាក្យទាំងនេះជាភាសាអង់គ្លេស តែមានភាគតិចណាស់ដែលដឹងថាពាក្យនេះសរសេរជាភាសាខ្មែរបែបណា។

 
 
ក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានបញ្ជាក់ពាក្យ«Software»សរសេរជាភាសាខ្មែរ«សុសវែរ»មានន័យថាបណ្តុំឃ្លាបញ្ជាដែលធ្វើឲ្យហាដវែរកុំព្យូទ័រដំណើរការត្រួត,ពិនិត្យមុខងាររបស់ហាដវែរនោះ,ត្រួតពិនិត្យអ្វីដែលកុំព្យូទ័រធ្វើការ និងអាចប្រើប្រាស់វាដើម្បីធ្វើកិច្ចការ ឬការងារផ្សេងៗ។ 
 
«Hardware» សរសេរជាភាសាខ្មែរថា«ហាដវែរ»មានន័យថា សមាសធាតុអេឡិចត្រូនិក និងមេកានិករបស់កុំព្យូទ័រ៕ 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com