COVID-19
ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរបិទផ្សារពង្រ ក្នុងខេត្តកំពង់ឆ្នាំង ក្រោយមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩
× ភ្នំពេញ៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ទឌឿន បានចេញសេចក្ដីសម្រេចបិទការចេញចូលផ្សារពង្រ ក្នុងឃុំពង្រ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្ត រកឃើញអ្នកមានឆ្លងកូវីដ-១៩ម្នាក់ កាលពីថ្ងៃទី២៣មីនា ហើយអ្នកផ្ទុករូបនោះបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកលក់ដូរនៅក្នុងផ្សារពង្រនេះ។
សេចក្ដីសម្រេច ដែលចេញនៅថ្ងៃទី២៣នេះ បានអំពាវនាវឲ្យពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោល ក្នុងព្រឹត្តិការណ៍ខាងលើនេះ ត្រូវទៅយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមណ្ឌលសុខភាពឃុំពង្រ ចាប់ពីថ្ងៃទី២៤មីនាតទៅ៕
Tag:
កូវីដ-១៩
កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com