កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ Southgate ថាកីឡាករអង់គ្លេស គួរលត់ជង្គង់មុនការប្រកួតទល់សាំងម៉ារ៉ាំង
25, Mar 2021 , 4:20 pm        
រូបភាព
ដោយ៖ជា យូគៀង 

ក្រុមជម្រើសអង់គ្លេសនឹងត្រូវស្វាគមន៍ក្រុមសាំងម៉ារ៉ាំង នៃការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបជុំទី១ នៅរាត្រីថ្ងៃទី២៥ ខែមីនានេះ។ ថ្នាក់ដឹកនាំក្រុមអង់គ្លេស នឹងសម្រេចថាតើត្រូវបន្តឱ្យកូនក្រុមលត់ជង្គង់មុនប្រកួតនេះឬក៏អត់។


 
លោក Grate Southgate គ្រូបង្វឹកក្រុមអង់គ្លេស ចង់ស្តាប់រាល់មតិយោបល់របស់កីឡាករជុំវិញករណីនេះ ស្របពេលការដឹកនាំរបស់លោកសម្រាប់ការប្រកួតលើកទី៥០ ជាមួយក្រុមរហស្សនាមតោកំណាច។
 
ក្លិបកីឡាបាល់ទាត់ជាច្រើននៅអង់គ្លេស បានបោះបង់ចោលការលត់ជង្គង់នៅមុនការប្រកួតដើម្បីជាការបង្ហាញពីសាមគ្គីភាពប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដ្បិតកីឡាករទាំងនោះយល់ថាទោះធ្វើបែបនេះក៏មិនអាចបញ្ឈប់វាបានដែរ។
 
លោក Southgate បាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយក្រុមអ្នកដឹកនាំអំពីរឿងនេះហើយខ្ញុំបានស្នើសុំពួកគេឱ្យនិយាយជាមួយកីឡាករផ្សេងទៀតពីព្រោះខ្ញុំគិតថាវាជាដំណើរការល្អសម្រាប់ពួកគេដើម្បីស្តាប់ទស្សនៈគ្នាទៅវិញទៅមក»។
 
គ្រូបង្វឹកវ័យ៥០ឆ្នាំ បន្តទៀតថា៖ «ការលតជង្គង់មុនការប្រកួតជាផ្នែកមួយនៃវិធីដែលយើងអប់រំខ្លួនយើងទាក់ទងនឹងបញ្ហារើសអើងជាតិសាសន៍។ ដូច្នេះ ខ្ញុំគិតថាយើងគួរតែលុតជង្គង់។ យ៉ាងក៏ដោយ ខ្ញុំនៅតែគោរពយោបល់របស់កីឡាករ»។
 
កន្លងមក Wilfred Zaha ខ្សែបម្រើក្រុម Crystal Palace បានសម្រេចលែងលត់ជង្គង់មុនប្រកួតដូចសព្វដង។ Zaha ការលត់ជង្គង់នេះ មិនបានជួយដល់យុទ្ធនាការបញ្ចប់ភាពរើសអើងបានឡើយ ហើយរូបគេថែមទាំងស្នើឱ្យរកវិធីសាស្ត្រផ្សេងវិញ៕
 

Tag:
 Gareth Southgate
  Football
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com