កីឡាជាតិ
ជាតិ
លោក Ryu Hirose ជាគ្រូបង្គោលថ្មីរបស់ជម្រើសជាតិកម្ពុជា ជំនួសលោក Felix
× ភ្នំពេញ៖ លោក Ryu Hirose ជាគ្រូបង្គោលថ្មីរបស់ជម្រើសជាតិកម្ពុជា ជំនួសលោក Felix Dalmas ដែលជួយដឹកនាំកម្ពុជារយៈពេល២ឆ្នាំមកនេះ។ នេះបើតាមសហព័ន្ធបាល់ទាត់កម្ពុជា បង្ហោះនៅលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី២៦ មីនា «ស្វាគមន៍ លោក RYU HIROSE ដែលជាគ្រូបង្គោលថ្មី របស់ក្រុមជម្រើសជាតិកម្ពុជា»។
គ្រូបង្វឹកកម្ពុជា សញ្ជាតិអាហ្សង់ទីន Felix Dalmas បានប្រកាសលាអ្នកគាំទ្រកម្ពុជាទាំងអស់តាមរយៈវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅក្រោយពេលលោក Keisuke Honda យល់ព្រមបន្តការងារជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាដល់ឆ្នាំ ២០២៣។
លោក Felix ដែលលោក Keisuke Honda យកមកធ្វើការជាមួយខ្លួនកាលពីឆ្នាំ២០១៨ ក៏បានអរគុណចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ដែលគាំទ្រលោកយ៉ាងស្មោះស្ម័គ្រ។
© រក្សាសិទ្ធិដោយ thmeythmey.com