អត្ថបទពាណិជ្ជកម្ម
បុរីណាឌី ប្រកាសដំណើរការសេវាកម្មថែទាំណាឌីឃែរ សម្រាប់អ្នករស់នៅក្នុងបុរីរបស់ខ្លួន
28, Mar 2021 , 6:52 pm        
រូបភាព
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន GCC បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនសេវាថែទាំណាឌីឃែរ  សម្រាប់អ្នកដែលរស់នៅក្នុងបុរីណាឌី ។ កម្មវិធីនេះ  បង្កើតឡើងក្នុងឱកាសគម្រប់ខួប៥ឆ្នាំ  របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។ 
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន GCC កម្មវិធីផ្ដល់ជូនអតិថិជននូវសេវាថែទាំនេះ គឺជាកម្មវិធីដំបូងគេនៅកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍  ទៅលើអតិថិជន សម្រាប់សេវាកម្មដ៏ល្អបំផុតរបស់ខ្លួន ។


 
នៅក្នុងសន្និសីទសារព័ត៌មាន  កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២១  នៅការិយាល័យលក់បុរីណាឌីផ្លូវជាតិលេខ៦អា លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុនបុរី ណាឌី GC Empire និង  GC Realty បានថ្លែង ថា  ដើម្បីសម្រួលដល់ការរស់នៅ  និងការរស់នៅប្រកបដោយគុណភាព របស់អតិថិជននៅក្នុងបុរីណាឌី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់នៅក្នុងបុរីរបស់ខ្លួន ។ 

អ្នកទិញបុរីណាឌីទាំងអស់  នឹងក្លាយជាសមាជិកដែលមានឯកសិទ្ធិពិសេសរបស់ណាឌីឃែរ  ព្រោះពួកគេអាចរីករាយនឹងសេវាកម្មរបស់ណាឌីឃែរទាំងអស់  និងអត្រាការប្រាក់ពិសេស  នៅតាមហាងលក់រាយរបស់ក្រុមហ៊ុនជីស៊ីស៊ី។ មានសេវាកម្មសរុបចំនួន ១២ ដែលត្រូវបានផ្សារភ្ជាប់  ជាមួយនឹងណាឌីឃែរ  ដែលវារួមបញ្ចូលសេវាកម្មមូលដ្ឋាន  ដូចជាសេវារថយន្ត ដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់ ២៤ ម៉ោង  និងសេវាកម្មបន្ថែម ដូចជាសេវាថែទាំនិងជួសជុលបន្ទាន់ ២៤ ម៉ោង សេវាកម្មជួយរើចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន  សេវាកម្មគ្រូបង្ហាត់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្ត ជួលរថយន្តសណ្តោង  និងសេវាកម្មជួលរថយន្តសម្រាប់ធ្វើដំណើកម្សាន្ត ជំនួយការរៀបចំ Event អាពាហ៍ពិពាហ៍ បុណ្យ ខួបកំណើត និង ការជួយផ្គត់ផ្គង់គ្រឿងទេស ដល់គេហដ្ឋាន។


 
លោកបន្តថា រាល់សេវាកម្មមួយចំនួនរបស់ណាឌីឃែរ នឹងផ្ដល់ជូនដោយមិនគិតថ្លៃ  ជូនអតិថិជន ហើយសេវាកម្មមួយចំនួនទៀត  តម្រូវឱ្យមានការបង់ថ្លៃចំណាយ ព្រោះសេវាកម្មខ្លះ  ក៏មានការសហការជាមួយក្រុមហ៊ុនខាងក្រៅ  ដើម្បីផ្ដល់ជូនអតិថិជនផងដែរ ហើយសេវាកម្មមួយចំនួនដែលត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរ នោះគឺខាងណាឌីឃែរនឹង តម្រូវឱ្យអតិថិជនបង់ថ្លៃចំណាយ ។ 
 
លោកអេរិច ឆុង បានឱ្យដឹងទៀតថា បុរីណាឌី  ត្រូវបានអភិវឌ្ឍន៍ឡើង  ដើម្បីការរស់នៅប្រកបដោយគុណភាពនៃជីវិត ដោយអតិថិជនដែលមកដល់ក្នុងបុរីរបស់យើង  នឹងទទួលបាននូវអ្វីដែលប្លែក មានខ្យល់អាកាសបរិសុទ្ធ  សម្បូរទៅដោយដើមឈើ ផ្កាចម្រុះពណ៌ និងក្លិន មានអាងហែលទឹក មានកន្លែងកម្សាន្តសម្រាប់កុមារ ។ អ្វីដែលពិសេសអ្នករស់នៅក្នុងបុរី  ចង់ទៅផ្សារទំនើបអ៊ីអន១ ក៏មានរថយន្តជូនទៅ  និងមក  ដោយមិនគិតថ្លៃសេវាទៀតផង ។ 


 
លោកបន្ថែមថា  បច្ចុប្បន្នននេះ ក្រុមហ៊ុនបាន  និងកំពុងអភិវឌ្ឍលំនៅឋាននៃបុរីណាឌី លើផ្ទៃដីចំនួន៧,៥ហិកតា ក្នុងចំណោមផ្ទៃដីដែលមានបានត្រៀមទុកចំនួនជាង៣០ហិកតា នៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ៦អា ដែលជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់  សម្បូរទៅដោយសំណង់លំនៅឋាន មានគម្រោងធំៗ ដូចជាទីក្រុងរណបជ្រោយចង្វារ សួនដាយណូស័រ ពហុកីឡដ្ឋានមរតកតេជោ ទីលានវាយកូនហ្គោល សួនសត្វសាហ្វារី និងសំណង់លំនៅឋានជាច្រើនទៀតនៅព័ទ្ធជុំវិញ ។ 
 
លោកបញ្ជាក់ថា បើទោះបីកម្ពុជា បានជួបនឹងវិបត្តិជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបណាឌី បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតជាមួយនឹងអ្នកអភិវឌ្ឍន៍ដទៃទៀតផងដែរ ។ លោកថា៖« ក្នុងរដូវកាលកូវីដ១៩នេះ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញ  ព្រោះពួកគាត់អាចមានឱកាសក្នុងការចរចា  យកលក្ខខ័ណ្ឌដែលពួកគាត់ចង់បាន ហើយតម្លៃសមរម្យផងដែរ » ។ 
 


នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ណាឌីឃែរក៏មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដោយគ្រាន់តែកក់ផ្ទះភ្លាមក្នុងតម្លៃ ជាង៦០០ដុល្លារក្នុងមួយខែ នឹងទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន ។ ដំណើរកម្សាន្តនេះ នឹងធ្វើឡើងបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ហើយពិភពលោកចាប់ផ្ដើមធ្វើដំណើរកម្សាន្តឡើងវិញ។
 



សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរី ណាឌីដោយជីស៊ី ស៊ីធីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖ - Borey Nadi by GC City : https://www.facebook.com/NADIBYGCC   - លេខទូរស័ព្ទ និងតេឡេក្រាម : +85596 606 6688
 







© រក្សាសិទ្ធិដោយ thmeythmey.com