អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស ប៊ី អាយ លី ហួរ សាខាច្បារអំពៅ២ បើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្ម!
29, Mar 2021 , 9:48 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។

អគារសា្នក់ការសាខាច្បារអំពៅ២ថ្មីនេះគឺស្ថិតនៅលើអគារលេខ ២៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
 
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជំងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។ 
លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។



 
លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ ជាមួយបទពិសោធន៍ជាង១២ឆ្នាំនៅលើវិស័យធនាគារ ក្នុងការដឹកនាំប្រតិបត្តិការសាខា និងការគ្រប់គ្រងគុណភាពសេវាកម្ម លោកស្រីបានបេ្តជ្ញាចិត្តនឹងសម្រេចឲ្យបាននូវគោលដៅហិរញ្ញវត្ថុសម្រាប់អតិថិជន និងអនាគតប្រកបដោយនិរន្តរភាព។ 
 
អំពីធនាគារ
 
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាកាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់៕


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com