កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អេស្ប៉ាញរក្សាភាពមិនចាញ់នៅវគ្គជម្រុះរយៈពេល២៨ឆ្នាំ ក្រោយវាយបកឈ្នះហ្សកហ្ស៊ី
29, Mar 2021 , 10:59 am        
រូបភាព
ខ្សែប្រយុទ្ធ Dani Olmo ស៊ុតគ្រាប់បាល់ជ័យនៅចុងម៉ោងដើម្បីជួយអេស្ប៉ាញវាយបកយកឈ្នះហ្សកហ្ស៊ី ២-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup ជុំទី១ពូល B នៅរាត្រីថ្ងៃទី២៩ ខែមីនា។
ក្រោមក្រសែភ្នែកអ្នកគាំទ្រ១៥០០០នាក់ អេស្ប៉ាញដែលមិនធ្លាប់ចាញ់ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកទាល់តែសោះក្នុងរយៈពេល២៨ឆ្នាំ ត្រូវបានហ្សកហ្ស៊ីនាំមុខមុនដោយកីឡាករ Khvicha Kvaratskhelia នៅនាទី៤៤។ ចូលដល់វគ្គទី២ Ferran Torres ខ្សែប្រយុទ្ធ Manchester City រកបានគ្រាប់តាមស្មើឱ្យអេស្ប៉ាញវិញនៅនាទី៥៦ មុនពេល Dani Olmo បន្ថែមគ្រាប់ជ័យជម្នះនៅនាទី៩០+២។


 
តាមរយៈលទ្ធផល ២-១ នេះបាននាំអេស្ប៉ាញស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាងពូល B ដោយរកបាន៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងស៊ុតអែតដែលមាន៦ពិន្ទុពេញ។ ស៊ុយអែតបន្តឈ្នះជាលើកទី២ តាមរយៈជ័យជម្នះលើក្រុមកូសូវ៉ូ ៣-០។ ក្រិកដែលទើបប្រកួត១លើកនៅលេខ៣មាន១ពិន្ទុ ខណៈហ្សកហ្សី និងកូសូវ៉ូគ្មានពិន្ទុរាប់។
 
ដោយឡែកក្រុមខ្លាំងដទៃទៀតដូចជា អង់គ្លេស បារាំង ហូឡង់ ដាណឺម៉ាក អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ក្រូអាស៊ី តួកគី និងស្វ៊ីសសុទ្ធតែទទួលបាន៣ពិន្ទុរៀងៗខ្លួន។
 
អង់គ្លេសដែលយកឈ្នះអាល់បានី ឈរនៅកំពូលតារាងពូល I មាន៦ពិន្ទុពេញ តាមពីក្រោយដោយប៉ូឡូញមាន៤ពិន្ទុក្រោយពួកគេយកឈ្នះអង់ដូរ៉ា ៣-០ នៅការប្រកួតលើកទី២។ ហុងគ្រីដែលនៅលេខ៣ ក៏រកបាន៤ពិន្ទុដែរ តាមពីក្រោយដោយអាល់បានីមាន៣ពិន្ទុ ខណៈអង់ដូរ៉ា និងសាំងម៉ារ៉ាំងមិនទាន់រកបានពិន្ទុ។
 
បារាំងដែលឈ្នះកាហ្សាក់ស្ថាន ២-០ ឡើងទៅឈរកំពូលតារាងពូល D ដោយរកបាន៤ពិន្ទុ តាមពីក្រោយដោយហ្វាំងឡង់ និងអ៊ុយក្រែនដែលមាន២ពិន្ទុដូចគ្នា។ បូស្នីរកបាន១ពិន្ទុឈរលេខ៤ ឯកាហ្សាក់ស្ថាននៅបាតតារាង។
 
តួកគីបានបង្ហាញភាពខ្លាំងរបស់ខ្លួនក្រុងវគ្គជម្រុះនេះ ដោយឈ្នះក្រុមខ្លាំងទាំងពីរប្រកួត។ តួកគីឈរកំពូលតារាងពូល G មាន៦ពិន្ទុពេញ ស្មើម៉ុងតេណេក្រូដែលឈរលេខ២។ ហូឡង់ដែលរកបានជ័យជម្នះដំបូងឈរលេខ៣មាន៣ពិន្ទុ ស្មើជាមួយក្រុមលេខ៤ន័រវែស។ ឡេតូនី និងហ្ស៊ីប្រាល់តានៅបាតតារាងគ្មានពិន្ទុនៅឡើយ។
 
ដាណឺម៉ាកដែលលត់ម៉ុលដូវ៉ា ៨-០ និងជាជ័យជម្នះទី២របស់ខ្លួន ឈរកំពូលតារាងពូល F មាន៦ពិន្ទុ តាមពីក្រោយដោយអូទ្រីសដែលមាន៤ពិន្ទុ។ ស្កុតឡែនមាន២ពិន្ទុនៅលេខ៣ ឯកោះហ្វារ៉ូ អ៊ីស្រាអែល និងម៉ុលដូវ៉ា នៅលេងរៀងបន្តបន្ទាប់មាន១ពិន្ទុដូចគ្នា។
 
អ៊ីតាលី និងស្វ៊ីសឈ្នះ២ប្រកួតរៀងខ្លួននៅពូល C។ អ៊ីតាលីដែលមានគ្រាប់ស៊ុតល្អជាងឈរកំពូលតារាង ខណៈលីទុយអានី អៀរឡង់ខាងជើង និងប៊ុលហ្គារីមិនទាន់មានពិន្ទុរាប់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com