អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការ «Healthy Food 4 All» របស់ផាកកាហ្វេ បានចូលរួមច្រើនដើម្បីខ្មែរ
29, Mar 2021 , 12:17 pm        
រូបភាព
ដោយ: ថ្មីៗ
តួលេខនៃអ្នកកើតជំងឺ COVID19 បានកើនជារៀងរាល់ថ្ងៃ ដោយនៅក្នុងប្រទេសកម្ពុជា គឺចាប់មានតួលេខនៃអ្នកស្លាប់ដោយសារជំងឺនេះផងដែរ។ ហើយអ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភនោះ គឺកុមារតូចៗ និងមនុស្សជាច្រើនរូប ដែលបានផ្ទុកជំងឺមួយនេះទៅហើយ។ ដោយគិត នៃការលំបាករបស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល គ្រប់ផ្នែកដែលពាក់ព័ន្ធ ក្នុងការមើលថែ ព្យាបាលអ្នកជំងឺ COVID19 គឺពិតជាគួរកោតសរសើរ ដោយពួកគាត់បានលះបង់ នូវកម្លាំងកាយ ចិត្ត ពេលវេលាផ្ទាល់ខ្លួន ដែលត្រូវនៅឆ្ងាយពីក្រុមគ្រួសារ ដោយមិនគិតពេលពីពេលថ្ងៃ ឬពេលយប់ឡើយ គឺត្រូវប្រយុទ្ធការពារ និងព្យាបាលអ្នកជំងឺ ឲ្យបានជាសះស្បើយ។


 
ដោយតែងតែគិតពីការលំបាក របស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភុបាល គ្រប់ផ្នែកដែលពាក់ព័ន្ធ បងប្អូនដែលជាកងកម្លាំងសមត្ថកិច្ច ដែលឈរជើងយាមការពារ នៅតាមទីតាំងនានា ដែលជាមន្ទីរពេទ្យ មន្ទីរព្យាបាល មណ្ឌលចត្តាឡីស័ក។ Uited Food Group (UFG)  ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធ បង្កើននូវយុទ្ធនាការ «Healthy Food 4 All» ដែលកំពុងតែនៅបន្តឧបត្ថម្ភជាអាហារ ភេសជ្ជៈ សរុប ៥៣០០ឈុត រហូតដល់ចុងខែមីនានេះ សម្រាប់ជូនដល់ក្រុមគ្រូពេទ្យ ក្រុមបុគ្គលិកសុខាភិបាលជួរមុខ និងកងកម្លាំងយាមការពារ នៅមន្ទីរព្យាបាល Great Duke និងមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ដែលកំពុងមមាញឹក ក្នុងការមើលព្យាបាលបងប្អូន ដែលកំពុងមានជំងឺ COVID-19។
 



និយាយបកទៅឆ្នាំ២០២០ ក្នុងខែមីនាដូចគ្នានេះដែរ Uited Food Group (UFG)  ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធក៏បាន ចូលរួមជួយជាកម្លាំងពីបុគ្គលិកតាមសាខានានា និងបុគ្គលិកផ្នែកការិយាល័យកណ្តាលផងដែរ បានបង្កើននូវយុទ្ធនាការ «Healthy Food 4 All» ចូលរួមឧបត្ថម្ភជាអាហារ សរុប ១០០០ឈុត ដោយមានជាអាហារ និងកាហ្វេភ្នំពេញ ជូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ ក្រៅពីជួយតាមមន្ទីរពេទ្យ Uited Food Group (UFG)  ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធ ក៏បានចុះផ្តល់ជាកាហ្វេភ្នំពេញ ទៅដល់កងកម្លាំង ការពារតាមផ្លូវជាតិនានាផងដែរ។ ក្នុងឆ្នាំ២០២០ដដែលនេះដែរ នៅបណ្ដាតំបន់មួយចំនួន នៅក្រុងភ្នំពេញ ក៏បានទទួលរងគ្រោះនូវទឹកជំនន់ Uited Food Group (UFG)  ដែលមានផាកកាហ្វេ គឺបុត្រសម្ព័ន្ធ ក៏បានចុះផ្តល់ជាកាហ្វេភ្នំពេញ នូវទៅដល់ប្រជាពលរដ្ឋ ដែលនៅតំបន់រងគ្រោះនូវទឹកជំនន់ផងដែរ៕


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com