អត្ថបទពាណិជ្ជកម្ម
កម្មវិធី Quick​Books គ្មានភាសាខ្មែរ​លែងជាបញ្ហាទៀតហើយ!
29, Mar 2021 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
QE Extension ជាកម្មវិធី ដែលបានបង្កើតឡើងដោយ​ក្រុមហ៊ុន Speed ​Account ក្នុងគោលបំណងជួយសម្រួលដល់គណនេយ្យករ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់កម្មវិធី QuickBooks។ 
QE Extension ជាកម្មវិធីដែលអាចបង្កើតអតិថិជន, មុខទំនិញ ឬវិក្កយបត្រជាភាសាខ្មែរ រួមទាំងវិក្កយបត្រពន្ធ ដែលមានអត្រាប្ដូរប្រាក់ផ្លូវការ យោងតាមធនាគារជាតិនៃកម្ពុជា (NBC) ផងដែរ។ លើសពីនេះទៅទៀត កម្មវិធី QE Extension មានរបាយការណ៍ ស្តីពីអាករលើតម្លៃ បន្ថែម E​-​Filing Sale និង E​-​Filing Purchase ដែលស្របតាមលក្ខខណ្ឌតម្រូវ របស់អគ្គនាយកដ្ឋានពន្ធដារ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុជាច្រើន ផ្សេងទៀតជាភាសាខ្មែរ។
 
QE Extension ពិតជាជួយសម្រួល ទៅដល់គណនេយ្យករ ដែលកំពុងប្រើប្រាស់ QuickBooks ក្នុងការប្រកាសពន្ធ ឱ្យមានភាពងាយស្រួល ចំណេញពេលវេលា និងបង្កើនប្រសិទ្ធភាពការងារដោយគ្រាន់តែទាញយករបាយកាណ៍ E-Filing សម្រាប់បញ្ចូលទៅក្នុងប្រព័ន្ធ E-Filing របស់អគ្គនាយកដ្ឋានពន្ធដារតែប៉ុណ្ណោះ។ 


 
QE Extension និងកម្មវិធី QuickBooks មានទំនាក់ទំនងគា្ន ក្នុងការទាញយកទិន្នន័យ ទៅវិញទៅមកដោយស្វ័យប្រវត្តិ (Data synchronization)។ បច្ចុប្បន្នកម្មវិធី QE Extension ត្រូវបានដាក់ឱ្យទាញយកទៅប្រើប្រាស់ ដោយឥតគិតថ្លៃ តាមតំណភ្ជាប់ខាងក្រោមនេះ៖ 
https://speedaccount.com/qe/#download  ពីគេហទំព័រ Speed Account ៕
 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Speed Account យើងខ្ញុំតាមរយៈ ៖
  • លេខទូរស័ព្ទ ៖ 070 60 6666
  • អ៊ីម៉ែល ៖ [email protected] 
  • គេហទំព័រ ៖ http://speedaccount.com
  • អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ៕



(អត្ថបទពាណិជ្ជកម្ម) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com