អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ ដល់គ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទូទាំងប្រទេស រាល់ខែ
29, Mar 2021 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំចំនួន ១ ៩៤០ កេស ជូនដល់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ១៩៤ប៉ុស្តិ៍ នៅទូទាំងប្រទេស ដោយប៉ុស្តិ៍នីមួយៗ ទទួលបាន១០កេស ជារៀងរាល់ខែ ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២១។
 
ការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានប្រគល់ដល់ដៃ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ដែលកំពុងសម្រួលចរាចរណ៍ យ៉ាងសស្រាក់សស្រាំ ជូនពលរដ្ឋគ្រប់ពេលវេលា មិនថាយប់ ឬ ថ្ងៃ។ 
 


លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមរួមចំណែកគាំទ្រ និងលើកទឹកចិត្ត ដល់មន្ត្រីនគរបាលចរាចរណ៍ ដែលបានបំពេញកាតព្វកិច្ច ថែរក្សាសណ្ដាប់ធ្នាប់ ចរាចរណ៍ ឲ្យមានរបៀបរៀបរយជូនពលរដ្ឋជារៀងរាល់ថ្ងៃ។ យើងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ «ទឹកចិត្តកម្ពុជា» ដែលបានបរិច្ចាគ ទៅដល់ទីតាំងនៃប៉ុស្តិ៍ត្រួតពិនិត្យនានា គឺបានជួយសម្រាលភាពនឿយហត់ខ្លះ អំឡុងពេលបំពេញការងារ»៕ 



















 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com