ជាតិ
មេសហជីព២រូប ក្លាយជារដ្ឋលេខាធិការក្រសួងការងារ
29, Mar 2021 , 6:29 pm        
រូបភាព
លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងជាទីប្រឹក្សាក្រសួងការងារ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា
លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងជាទីប្រឹក្សាក្រសួងការងារ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា
ភ្នំពេញ៖ប្រមុខរដ្ឋស្តីទី សម្ដេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មន្ត្រី៧រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ព្រះរាជក្រឹត្យនេះ ចុះថ្ងៃទី២៩ មីនា។


 
ក្នុងចំណោមមន្ត្រីទាំងនោះ មានមេសហជីពរដ្ឋាភិបាល២រូប ទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល។ ក្នុងនោះមានលោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងជាទីប្រឹក្សាក្រសួងការងារ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
ក្រៅពីនេះ ក៏មានការតែងតាំងជាអនុរដ្ឋលេខាធិការ៥រូបទៀតដែរ រួមមាន លោក ប៉ាន់ ណូរ៉ា , លោក អ៊ុក ដារ៉ា, លោក វង្ស សំអាង ,លោក វ៉េង ហៀង និងលោកស្រី ម៉ៅ ធីតា។ នេះបើតាមព្រះរាជក្រឹត្យ។
 

Tag:
 មេសហជីព
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com