COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩មានជាង១២៨លាននាក់ ស្លាប់ជាង២,៨លាននាក់
30, Mar 2021 , 9:36 am        
រូបភាព
ដោយ: រួបរួម
អ្នកកើតកូវីដ-១៩លើពិភពលោកឡើងដល់ជាង១២៨លាននាក់ ដែលក្នុងនោះអ្នកស្លាប់មានជាង២,៨លាននាក់ និងសះស្បើយជាង១០៣លាននាក់។

 
សហរដ្ឋអាមេរិក មានករណីឆ្លងជាង៣១លាននាក់ បន្ទាប់មកប្រេស៊ីល និងឥណ្ឌា មានជាង១២លាននាក់រៀងៗខ្លួន។ បារាំង រុស្ស៊ី និងចក្រភពអង់គ្លេស មានជាង៤លានករណី ខណៈអ៊ីតាលី អេស្ប៉ាញ និងតួកគី មានជាង៣លានករណី។
 
អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ប៉ូឡូញ និងម៉ិកស៊ិក មានអ្នកឆ្លងជាង២លានករណីរៀងៗខ្លួន ខណៈជាង១លានករណី មាននៅអ៊ីរ៉ង់ អ៊ុយក្រែន អាហ្វ្រិកខាងត្បូង ប៉េរូ ឆេក ឥណ្ឌូណេស៊ី និងហូឡង់។
 
៩០ម៉ឺនករណីមាននៅស៊ីលី កាណាដា និងរូម៉ានី រីឯបណ្តាប្រទេសផ្សេងទៀតដែលមានករណីឆ្លងលើសកន្លះលានមាន បែលហ្ស៊ិក អ៊ីរ៉ាក់ អ៊ីស្រាអែល ព័រទុយហ្គាល់ ស៊ុយអែត ហ្វីលីពីន ប៉ាគីស្ថាន ហុងគ្រី បង់ក្លាដែស ហ្ស៊កដានី ស្វីស ស៊ែប៊ី និងអូទ្រីស។
 
ក្នុងចំណោមអ្នកស្លាប់ជាង២,៨លាននាក់ មានជាង៥៦ម៉ឺននាក់នៅសហរដ្ឋអាមេរិក ជាង៣១ម៉ឺននាក់នៅប្រេស៊ីល ជាង២០ម៉ឺននាក់នៅម៉ិកស៊ិក ជាង១៦ម៉ឺននាក់នៅឥណ្ឌា ជាង១២ម៉ឺននាក់នៅចក្រភពអង់គ្លេស និងជាង១០ម៉ឺននាក់នៅអ៊ីតាលី។
 
រុស្ស៊ី មានអ្នកស្លាប់ជិត១០ម៉ឺននាក់ ខណៈបារាំងមានជាង៩ម៉ឺននាក់។ អាល្លឺម៉ង់ និងអេស្ប៉ាញ មានជាង៧ម៉ឺននាក់ កូឡុំប៊ី និងអ៊ីរ៉ង់ ជាង៦ម៉ឺននាក់ ខណៈអាហ្សង់ទីន អាហ្វ្រិកខាងត្បូង ប៉ូឡូញ និងប៉េរូ មានជាង៥ម៉ឺននាក់។
 
បណ្តាប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់ចាប់ពី១ម៉ឺននាក់ឡើងទៅមាន ឥណ្ឌូណេស៊ី អ៊ុយក្រែន តួកគី ឆេក រូម៉ានី ស៊ីលី កាណដា បែលហ្ស៊ិក ហុងគ្រី ព័រទុយហ្គាល់ អេក្វាឌ័រ ហូឡង់ ប៉ាគីស្ថាន អ៊ីរ៉ាក់ ស៊ុយអែត ហ្វីលីពីន ប៊ុលហ្គារី បូលីវី អេហ្ស៊ីប និងស្វីស៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com