អត្ថបទពាណិជ្ជកម្ម
ផាកកាហ្វេ៖ សេវាដឹកជូនដល់ទីកន្លែង និងការទទួលទានក្នុងហាងតាមបែបគន្លងថ្មី
30, Mar 2021 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
វិបត្តិនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែឲ្យព្រួយបារម្ភ បន្ទាប់ពីមានការឆ្លងជាសហគមន៍ ២០កុម្ភៈ មកនេះ គឺមានរីករាលដាល ចូលក្នុងសហគមន៍ជាបន្តបន្ទាប់។ តួលេខនៃអ្នកឆ្លងថ្មី គឺមានចំនួនខ្ពស់ជារៀងរាល់ថ្ងៃ ហើយគួរឱ្យសោកស្តាយផងដែរ ដែលប្រទេសកម្ពុជាយើង គឺមានតួលេខនៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះផងដែរ។ ចំណែកឯក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក៏កាន់តែមមាញឹក និងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបាលអ្នកជំងឺ និងអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមន្ទីរពេទ្យ និងមណ្ឌលដែលបានកំណត់ដោយអាជ្ញាធរ។
 
ដោយស្ថានភាពបច្ចុប្បន្ននេះ ការរក្សាអនាម័យយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ខ្លាំង គឺជាកត្តាមួយដែលសំខាន់បំផុត ហើយនេះជាអ្វីដែលភោជនីយដ្ឋាន ផាកកាហ្វេ គ្រប់សាខាកំពុងតែធ្វើ ហើយក៏បន្តធ្វើយ៉ាងម៉ត់ចត់បំផុតផងដែរ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ លោកអ្នកពិតជាបានជ្រាប ហើយថានៅ ផាកកាហ្វេ ក្រៅពីអាហារសុខភាព គ្មានជាតិប៊ីចេង ផាកកាហ្វេបានផ្តោតលើអនាម័យ សុវត្ថិភាពចំណីអាហារ បម្រើជូនអតិថិជនជាចម្បង។ គ្រប់បុគ្គលិកទាំងមុនចូលបម្រើការងារ តាមតួនាទីរៀងខ្លួន គឺត្រូវឆែកសីតុណ្ហភាព២ដង ក្នុង១ថ្ងៃ យ៉ាងត្រឹមត្រូវ ដើម្បីឲ្យប្រាដកថាមានសុខភាពល្អ ត្រូវពាក់ម៉ាសមុខ និងបន្ថែមដោយម៉ាសកញ្ចក់១ថែមពីក្រៅទៀត ពាក់ស្រោមដៃ និងលាងដៃនឹងទឹកអាល់កុលសម្លាប់មេរោគ។ ពេលបើកហាងបុគ្គលិកផ្នែកសេវាកម្ម គឺតម្រូវឲ្យជូតសម្អាត តុ កៅអី កន្លែងដោយទឹកអាល់កុល សម្លាប់មេរោគ មុនពេលអតិថិជនចូលអង្គុយ និងបន្ទាប់ពីចាកចេញពីហាង។ 
 
អ្វីដែលកាន់តែធ្វើឲ្យអតិថិជន មានអារម្មណ៍ថាបុគ្គលិករបស់ ផាកកាហ្វេ ដែលកំពុងបម្រើជូន គឺមានសុខភាពល្អ សុវត្ថិភាព កម្ដៅខ្លួននៅក្រោម ៣៧អង្សា គឺមានបិតក្រដាសពណ៌បៃតង បញ្ជាក់ពីសីតុណ្ហភាពរបស់ខ្លួន បន្ទាប់ពីឆែកបានត្រឹមត្រូវ លើស្លាកឈ្មោះបុគ្គលិកផ្ទាល់ បន្ថែមពីលើការអនុវត្តដោយបុគ្គលិកផ្ទាល់គ្រប់សាខា ផាកកាហ្វេ គឺមានបាញ់សម្អាតសម្លាប់មេរោគរៀងរាល់ពេលយប់បិទហាង ដោយទឹកថ្នាំសម្លាប់មេរោគមានគុណភាពល្អ ជាមួយក្រុមជំនាញគ្រប់ទីតាំងក្នុងបរិវេណហាង តុ កៅអី ដោយដើម្បីឲ្យប្រាកដថានៅ ផាកកាហ្វេ លោកអ្នកគឺមានទំនុកចិត្តខ្ពស់ទាំងអនាម័យ សុវត្ថិភាព បុគ្គលិកដែលបំរើការងារក្នុងហាង គឺមានសុខភាពល្អ។ 
 
ដើម្បីកាត់បន្ថយការចាប់កាន់សៀវភៅមីនុយ នៅគ្រប់តុក៏មានបិតជា E-Menu សម្រាប់អតិថិជនស្កេន ចូលមើលមីនុយសម្រាប់កុម្ម៉ង។ បន្ថែមពីនេះនៅ ផាកកាហ្វេ ក៏បន្ថែមភាពងាយស្រួល់ ដល់អតិថិជន ក្នុងការទូទាត់វិកយបត្រ ក្រៅពីសាច់ប្រាក់សុទ្ធ គឺអតិថិជនអាចស្កេន QR Code ដែលមានស្រាប់ នៅលើកម្មវិធីទូរសព្ទដៃ (Park Café App) សម្រាប់ទូទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិកយបត្រ ឬតាមរយៈធនាគារដែលជាដៃគូជាមួយ ផាកកាហ្វេ។
 






 
ក្រៅពីទទួលទាន ក្នុងហាងដោយមានសុវត្ថិភាព ក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅ ផាកកាហ្វេ បានដាក់ចេញនូវសេវាដឹកជញ្ជូនដល់ទីកន្លែង បែបថ្មីមួយទៀតនោះ គឺសេវាដឹកជញ្ជូន ដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service) ដោយគ្រប់បុគ្គលិកផ្នែកដឹកជញ្ជូន គឺត្រូវអនុវត្តតាមការណែនាំ ដោយមានជាវីដេអូតាមជំហាននីមួយ៖ 
ដោយត្រូវឆែកសីតុណ្ហភាពរបស់ខ្លួនយ៉ាងត្រឹមត្រូវ ត្រូវពាក់ម៉ាស់មុខ ពាក់ស្រោមដៃ លាងដៃនឹងទឹកអាល់កុលសម្លាប់មេរោគ ជូតសម្អាតធុងដឹកជញ្ជូនអាហារជាប្រចាំ ជាមួយនឹងទឹកអាល់កុលសម្លាប់មេរោគ។ ពេលទៅដល់ទីតាំងរបស់អតិថិជន គឺត្រូវឱ្យអតិថិជន ចូលមកយកកញ្ចប់អាហារដោយខ្លួនឯងផ្ទាល់ ជាមួយទូទាត់តាមរយៈមុខងារស្កេន QR Code ដែលមានមុខស្រាប់ នៅលើកម្មវិធីទូរស័ព្ទដៃ (Park Café App) សម្រាប់ទូទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យបត្រ ឬតាមរយៈធនាគារដែលជាដៃគូជាមួយ ផាកកាហ្វេ។


 
- សម្រាប់សេវាដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេលេខ៖ 023 990 990
-ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Gift Voucher ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )
- សម្រាប់ទីតាំងហាង៖ fb.com/ParkCafe1/locations
 
-តំណភ្ជាប់វីដេអូ៖ សុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅ ផាកកាហ្វេ៖ https://youtu.be/MjFPiTWXQfg
តំណភ្ជាប់វីដេអូ៖ សេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service) https://youtu.be/vV5nDoRxQg0 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com