អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ដល់មន្ទីរពេទ្យចាក់វ៉ាក់សាំងជូនមនុស្សចាស់ទូទាំងរាជធានីភ្នំពេញ
30, Mar 2021 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ - ក្រុមហ៊ុនផលិតស្រាបៀ និងភេសជ្ជៈដ៏ល្បីមួយ នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ចាប់ផ្តើមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៣០០កេស ដល់មន្ទីរពេទ្យចំនួន ១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ ដែlរដ្ឋាភិបាល កំណត់ជាកន្លែងសម្រាប់ផ្តល់វ៉ាក់សាំង AstraZeneca ជូនមនុស្សចាស់អាយុ ៦០ឆ្នាំឡើងទៅ។


 
ក្រុមហ៊ុននឹងចែកទឹកបរិសុទ្ធ កម្ពុជា ចំនួន១៣០០កេស រយៈពេល ១សប្តាហ៍។ ក្នុងនោះ មន្ទីរពេទ្យនីមួយៗ នឹងទទួលបានទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០កេស សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងចែកជូនពលរដ្ឋ ដែលអង្គុយរង់ចាំទទួលវ៉ាក់សាំង។ 
 
សម្រាប់ថ្ងៃទី២៩ ខែមីនា ទឹកបរិសុទ្ធ កម្ពុជា ចំនួន ៤០០កេស ត្រូវបានចែកជូន ដល់មន្ទីរពេទ្យចំនួន៤រួចមកហើយ រួមមានមណ្ឌលសុខភាពផ្សារដើមថ្កូវ មណ្ឌលសុខភាពជ្រោយចង្វារ មណ្ឌលសុខភាពទួលគោក និងមន្ទីរពេទ្យបង្អែកចតុមុខ។


 
លោក អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមគ្រូពេទ្យ បានលះបង់ធំធេងណាស់ ដើម្បីការពារអាយុជីវីត របស់ប្រជាពលរដ្ឋកម្ពុជា ពីជំងឺកូវីដ-១៩។ តាមរយៈការបរិច្ចាគនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថា នឹងអាចចូលរួមជួយសម្រាលការលំបាកខ្លះៗ របស់ក្រុមគ្រូពេទ្យ ដើម្បីបន្តបំពេញកាតព្វកិច្ច ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ»។
 



លោកស្រី ចេក សុធី អនុប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ មានប្រសាសន៍ថា៖ «ពីមុនមក មណ្ឌលសុខភាព ផ្សារដើមថ្កូវ មិនដែលទទួលបានការឧបត្ថម្ភទឹកសុទ្ធនោះទេ ទើបតែថ្ងៃនេះ ពេលនេះ ព្រឹកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយឧបត្ថម្ភចំនួន ១០០កេស។ ពួកយើង ពិតជាត្រូវការទឹកបរិសុទ្ធ ជាចាំបាច់ សម្រាប់រយៈពេល១៦ថ្ងៃ»។ 
គួរបញ្ជាក់ថា ការបរិច្ចាគទឹកបរិសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រាលការលំបាកដល់ស្ថាប័ន ដែលកំពុងបំពេញបេសកកម្ម ការពារកម្ពុជា ពីការយាយីពីជំងឺដ៏កំណាចនេះ៕ 






(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com