ជាតិ
តុលាការស្វាយរៀង សម្រេចលើកពេលបើកសវនាការនានា ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩
31, Mar 2021 , 8:59 pm        
រូបភាព
សាលាដំបូងខេត្តស្វាយរៀង (រូប Screenshot ពីទូរទស្សន៍ PNN)
សាលាដំបូងខេត្តស្វាយរៀង (រូប Screenshot ពីទូរទស្សន៍ PNN)
ភ្នំពេញ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចលើកពេលបើកសវនាការ រហូតដល់ស្ថានភាពកូវីដ-១៩ ធូរស្រាលឡើងវិញ។ ចំណែកសំណុំរឿងចាំបាច់មួយចំនួន នឹងឲ្យចៅក្រមពិនិត្យ និងចាត់ការតាមភាពជាក់ស្ដែង ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។


សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងស្ដីពី ការលើកពេលសវនាការថា ស្ថានភាពកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរីករាលដាលយ៉ាងឆាប់រហ័ស និងស្មុគស្មាញជាព្រឹត្តិការណ៍មុនៗ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ជំងឺ សាលាដំបូងខេត្តព្រៃវែង ក៏សម្រេចពន្យារពេលបើកសវនាការ។ 
 
សាលាដំបូងខេត្តព្រៃវែង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេចលើកពេលសវការ ដែលបានគ្រោងទុកនៅចន្លោះពីថ្ងៃទី៣១មីនា ដល់១៣មេសា ឆ្នាំ២០១ ទៅពេលក្រោយវិញ លើកលែងតែការប្រកាសសាលក្រម ទុកលទ្ធភាពជូនលោក លោកស្រីចៅក្រមសម្រេច»។
 
សាលាដំបូងនឹង កំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានភាពកូវីដ-១៩ ថមថយ។ រីឯ សំណុំរឿងចាំបាច់មួយចំនួន ទុកលទ្ធភាពដល់ចៅក្រមពិនិត្យនិងចាត់ការជាក់ស្ដែង ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល។ ចំណែកការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ដល់ពលរដ្ឋ គឺសាលាដំបូងដំណើរការធម្មតា។ 
ក្រៅពីតុលាការខេត្តស្វាយរៀង ក៏មានតុលាការភ្នំពេញ បានពន្យារបើកសវនាការដែរ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលកូវីដ-១៩៕ 
 

Tag:
 តុលាការ
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com