ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើអ្វីជាសញ្ញានៃជំងឺភាន់ច្រឡំ? ហើយពេលណាគួរទៅជួបពេទ្យ?
× ការកត់សម្គាល់ភាពច្របូកច្របល់ នៅពេលដែលវាលេចឡើងដំបូង នឹងជួយអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នក ឱ្យទទួលការព្យាបាលបានរហ័ស។
សញ្ញាខ្លះនៃការភាន់ច្រឡំរួមមាន៖
.និយាយមិនច្បាស់ ឬមានការផ្អាកយូរក្នុងពេលនិយាយ
.ការនិយាយមិនធម្មតា ឬមិនស៊ីចង្វាក់
.ខ្វះការយល់ដឹងអំពី ទីតាំង ឬពេលវេលា
.ភ្លេចនូវអ្វីដែលជាភារកិច្ច នៅពេលដែលវាកំពុងត្រូវបានអនុវត្ត
.ការផ្លាស់ប្តូរភ្លាមៗ នៅក្នុងអារម្មណ៍ដូចជាការរំជួលចិត្តភ្លាមៗ ។
ប្រសិនបើ អ្នកជាមនុស្សដែលមានសញ្ញានៃការភាន់ច្រឡំ អ្នកគួររកមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ឱ្យជួយ។ ប្រសិនបើអ្នក មានការភាន់ច្រឡំ អ្នកប្រហែលជាត្រូវការជំនួយ ពីអ្វីដែលអ្នកអាចធ្វើដោយខ្លួនឯង។
ប្រសិនបើការភាន់ច្រឡំរបស់ពួកគេ គឺខ្លាំង ឬឈានដល់ចំណុចភ្លេចភ្លាំងនោះ គ្រូពេទ្យអាចណែនាំឱ្យពួកគេ ទៅកាន់មន្ទីរពេទ្យ។
ប្រសិនបើភាពច្របូកច្របល់កើតឡើង បន្ទាប់ពីរងរបួសក្បាល ឬរបួសនោះ វាអាចជាការប៉ះទង្គិចគ្នា ហើយអ្នកគួរតែប្រញាប់ទៅជួបពេទ្យ។ ហើយ វារឹតតែសារសំខាន់ ក្នុងការទៅជួបពេទ្យឱ្យបានរហ័ស ប្រសិនបើអ្នកសម្គាល់ឃើញថា មានការភាន់ច្រឡំ នឹងរោគសញ្ញាដូចខាងក្រោម៖
.វិលមុខ
.ចង្វាក់បេះដូងលោតលឿន
.ស្បែកត្រជាក់ស្អិត
.គ្រុន
.ឈឺក្បាល
.ញ័រ
.ដកដង្ហើមមិនទៀងទាត់
.ភាពទន់ខ្សោយនៅផ្នែកម្ខាងនៃរាងកាយ
.និយាយមិនច្បាស់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com