អត្ថបទពាណិជ្ជកម្ម
ឆ្នាំថ្មី-ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!
01, Apr 2021 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេស លើមុខទំនិញមួយចំនួន របស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថា មានក្រុមហ៊ុនរថយន្តមួយចំនួន បានអនុវត្តតាមអនុក្រឹត្យខាងលើ ដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។


 
ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេ ក្នុងទីផ្សារប្រទេសកម្ពុជា បានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាល ដោយបានប្រកាសបញ្ចុះតម្លៃទៅលើរថយន្ត Ford ជាច្រើនម៉ូឌែលរួមមាន៖ 
 
ចំពោះម៉ូឌែល 2021
Ford EcoSport ឆ្នាំ2021 តម្លៃចាស់ $29,900 មកត្រឹម $27,900
 


 
 
Ford Territory ឆ្នាំ2021 តម្លៃចាស់ $49,900 មកត្រឹម $46,900
 


 
 
Ford Everest Trend ឆ្នាំ2021 តម្លៃចាស់ $59,500 មកត្រឹម $57,500
 


 
 
Ford Everest 2.0L Bi-Turbo ឆ្នាំ2021 តម្លៃចាស់ $71,000 មកត្រឹម $68,500


 
 
 
ចំពោះម៉ូឌែល 2020
Ford EcoSport ឆ្នាំ 2020 តម្លៃចាស់ $29,900 មកត្រឹម $26,000
 


 
Ford Everest Trend ឆ្នាំ2020 តម្លៃចាស់ $59,500 មកត្រឹម $55,500
 



Ford Everest 2.0L Bi-Turbo ឆ្នាំ 2020 តម្លៃចាស់ $71,000 មកត្រឹម $67,000
 


 
ចឹងដឹងព័ត៌មាន និងប្រូម៉ូសិនថ្មីៗពីក្រុមហ៊ុន Ford សូមចុចតំណរភ្ជាប់ (Link) Telegram Channel https://t.me/FordCambodia នេះទាំងអស់គ្នា។


 
 
តាមរយៈការបញ្ចុះតម្លៃរថយន្តថ្មីនេះ ជឿជាក់ថា កំណើននៃការប្រើប្រាស់រថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើងនាពេលខាងមុខ បងប្អូនមួយចំនួន នឹងងាកពីការប្រើប្រាស់រថយន្តជជុះមួយទឹក ពីស្រុកគេ មកប្រើប្រាស់រថយន្តថ្មី របស់ក្រុមហ៊ុន ដោយសារតែមានគុណប្រយោជន៍ជាច្រើន និងតម្លៃធូរថ្លៃជាងមុនច្រើន ដោយគម្លាតនៃការបញ្ចុះតម្លៃ គឺចាប់ពីចន្លោះ $2,000 ទៅ $4,000 ទៅតាមម៉ូឌែលនីមួយៗ ដែលនេះជាប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្ទាល់តែម្តង ក៏ដូចជាការលើកទឹកចិត្ត ដល់ប្រជាជនខ្មែរឲ្យងាកមកប្រើប្រាស់នូវរថយន្តថ្មីផងដែរ។ ជាក់ស្តែង មានរថយន្ត Ford មួយម៉ូឌែលដែលមានតម្លៃប្រហាក់ប្រហែល ទៅនឹងរថយន្តជជុះខ្លាំងមែនទែន នោះគឺរថយន្ត Ford EcoSport ដែលសម្រាប់តម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2020 គឺត្រឹមតែ $26,000 តែប៉ុណ្ណោះ។ រីឯតម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2021 គឺត្រឹមតែ $27,900 តែប៉ុណ្ណោះ។ តម្លៃត្រឹម 2ម៉ឺនជាង តែបងប្អូនអាចទិញរថយន្តថ្មីដែលមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុនរយៈពេល 3ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ ដែលផ្តល់ជូននូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព សេចក្តីសុខផ្លូវចិត្ត និងអារម្មណ៍ស្រស់ស្រាយក្នុងពេលបើកបរ។
 
ផ្ទុយទៅវិញ យើងសង្កេតឃើញថា រថយន្តជជុះមួយទឹកពីស្រុកគេគឺ គ្មានប្រវត្តិច្បាស់លាស់ និងគ្មានការធានាត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យការប្រើប្រាស់របស់លោកអ្នក មិនសូវមានទំនុកចិត្ត ហើយបងប្អូនអាចនឹងជួបបញ្ហាជាច្រើនដូចជា៖ ការទិញប៉ះចំរថយន្តបុកប៉ះ ការសោ្ងប្តូរពណ៌ ការកាត់ត។ល។
 
ដូច្នេះបងប្អូន គួរតែងាកមកប្រើប្រាស់រថយន្តថ្មី ដើម្បីផ្តល់នូវទំនុកចិត្តក្នុងការបើកបរ។ លើសពីនេះ ទៅទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុនលោកអ្នក នឹងទទួលបានអត្ថប្រយោជន៍បន្ថែមដែលរួមមាន៖
 
ការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ 
សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស 
សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) 
សេវាបង់រំលស់គ្រប់ខេត្តក្រុង ប្រកបដោយទំនុកចិត្ត
កាន់តែពិសេស លើសពីក្រុមហ៊ុនដទៃនោះ គឺការរៀបចំនូវដំណើរកម្សាន្តជូនដល់អតិថិជន Ford ។
 



សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់អគារ តាំងបង្ហាញរថយន្ត Ford ដែលមានទីតាំងដូចជា៖
 
អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214 
អគារតាំងបង្ហាញសាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880  
អគារតាំងបង្ហាញសាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
អគារតាំងបង្ហាញសាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕
 

 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com