កីឡាជាតិ
ជាតិ
កីឡដ្ឋាន​សម្រាប់​ស៊ី​ហ្គេ​ម​បញ្ចប់​បាន​៩០ភាគរយ, ស្មៅ​ដាំ​នៅលើ​ទីលាន​បាល់ទាត់​នាំមក​ពី​ចិន​
03, Apr 2021 , 10:41 am        
រូបភាព
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​
​ភ្នំពេញ​៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ពី​កីឡដ្ឋាន​មរតក​តេ​ជោ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមេសា​នេះ​ថា ការដ្ឋាន​កីឡដ្ឋាន​មរតក​តេ​ជោ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​នៅក្នុង​ប្រទេស​កម្ពុជា​នោះ បញ្ចប់​បាន​៩០ភាគរយហើយ​។ កីឡដ្ឋាន​តេ​ជោ​ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មានតម្លៃ​ប្រមាណ​ជា​១៤០ ទៅ​១៥០​លាន​ដុល្លារ​។


 
​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​បន្ថែម​តាម​ខ្សែ​ទូ​រស័​ព្ទពី​កីឡដ្ឋាន​មក​ថា ស្មៅ​ដែល​ដាំ​នៅលើ​ទីលាន​បាល់ទាត់​បាន​នាំ​មកពី​ប្រទេស​ចិន​។ តើ​មូល​ហេតុអ្វី​បានជា​ស្មៅ​ត្រូវបាន​នាំចូល​មកពី​ប្រទេស​ចិន សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដូចតទៅ​៖ 







Tag:
 កីឡា
  ស៊ី​ហ្គែ​ម
© រក្សាសិទ្ធិដោយ thmeythmey.com