COVID-19
ជាតិ
កូវីដ-១៩៖ ជាសះស្បើយ៣២៩នាក់ ខណៈវិជ្ជមាន៩៩នាក់ ក្នុងនោះស្វាយរៀង និងភ្នំពេញច្រើនជាងគេ
× ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន៩៩នាក់បន្ថែមទៀត ត្រូវបានរកឃើញនៅថ្ងៃទី៣ មេសានេះ ខណៈមានអ្នកជាសះស្បើយ ៣២៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
ករណីវិជ្ជមាននេះ មានស្វាយរៀង ៤៤នាក់ នៅភ្នំពេញ ៣៣នាក់, ត្បូងឃ្មុំ៤នាក់, កណ្ដាល៥នាក់ , កោះកុង៨នាក់ , ព្រះសីហនុ៤នាក់ និងតាកែវ១នាក់។ អ្នកជំងឺទាំងនេះ សុទ្ធតែជាករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ដោយឡែកអ្នកជាសះស្បើយ ៣២៩នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនោះ រួមមាននៅស្រុកកោះធំខេត្តកណ្ដាល ២១២នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ៦៣នាក់ (ស្រី៣៧នាក់), ជនជាតិចិន ១១១នាក់ (ស្រី ៨នាក់), ជនជាតិវៀតណាម ២៨នាក់ (ស្រី ១៩នាក់) និងជនជាតិថៃ ចំនួន១០នាក់ ។ ចំណែកនៅសណ្ឋាគារ Great Duke មានអ្នកជាសះស្បើយ៩៩នាក់ , មន្ទីរពេទ្យបារាយសន្ទុកខេត្តកំពង់ធំ ៤នាក់ ,មណ្ឌលសុខភាពចាក់អង្រែ២នាក់, មណ្ឌលសុខភាពកំចាត់រោគរបេង និងហង់សិន២នាក់ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៨នាក់។
កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២៦៤៥នាក់ ក្នុងនោះ២១១៦នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១៥៨៥បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់១៩នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩។
ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com