COVID-19
ជាតិ
កូ​វីដ​-១៩៖ វិជ្ជមាន​ចំនួន​៤៤​នាក់​ទៀត​នៅ​កម្ពុជា ខណៈ​ជាសះស្បើយ​ចំនួន​៦៨នាក់​
04, Apr 2021 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន​៤៤​នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​មាន​៦៨នាក់​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១​។

 
​អ្នកជំងឺ​ថ្មី​ទាំង​៤៤​នាក់​នៅថ្ងៃនេះ មាន​អ្នកដំណើរ​ពី​ប្រទេស​កូរ៉េ​១​នាក់​, ១៧​នាក់​ជា​អ្នករស់នៅ​ខេត្ត​ព្រះសីហនុ​,១​នាក់​នៅ​ខេត្តស្វាយរៀង និង​២៥​នាក់​នៅ​រាជធានី​ភ្នំពេញ​។​
 
​គិត​មកដល់ពេលនេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប​២៦៨៩​នាក់ ក្នុងនោះ​២១៥៩​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប​១៦៥៣​បានជា​សះស្បើយ ខណៈ​ចំនួន​អ្នកស្លាប់​ឡើងដល់​១៩​នាក់ រីឯ​៤​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​ជំងឺ​ផ្សេង​នា​អំឡុង​ព្យាបាល​កូ​វីដ​-១៩​។​
 
​ព្រឹត្តិការណ៍​២០​កុម្ភៈ រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និង​កំពត​។ ក្នុងចំណោម​នោះ ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង កំពត ក៏បាន​ព្យាបាល​សះស្បើយ​អស់​ផងដែរ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com