COVID-19
ជាតិ
អាជ្ញាធរ​បិទ​ផ្សារ​អូរ​ឬ​ស្សី​បណ្ដោះអាសន្ន ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩
04, Apr 2021 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ​៖ ប៉ូ សុភា 
​ភ្នំពេញ​៖ អាជ្ញាធរ​សម្រេច​ផ្អាក​ដំណើរការ​មជ្ឈមណ្ឌល​ពា​ណិជ្ជ​កម្ម​ផ្សារ​អូរ​ស្សី រយៈពេល​១៤ ថ្ងៃ ក្រោយពី​មាន​អាជីវករ និង​សន្តិសុខ​ក្នុង​ផ្សារ ឆ្លង​វីរុស​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ មេសា ។


 
​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​អា​ជីករ និង​កម្លាំង​សន្តិសុខ​ផ្សារ​មួយចំនួន បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ ក្នុង​« ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» បន្តបន្ទាប់ និង​មាន​ទីតាំង​ខុសៗ​គ្នា​ក្នុង​បរិវេណ​ផ្សារ ជាហេតុ​ត្រូវ​ចាំបាច់ អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​។​
 
«​ក្នុងអំឡុងពេល នៃ​ការផ្អាក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធានារ៉ាប់រង​លើ​ការងារ សន្តិសុខ និង​សុវត្ថិភាព ចំពោះ​សម្ភារ និង​ឥ​វ៉ាន់​ប្រភេទ​របស់​អា​ជីករ ដែល​បាន​រក្សាទុក​ក្នុង​តូប​នីមួយៗ មិនឱ្យ​មានការ​បាត់បង និង​មិន​តម្រូវឱ្យមាន​ការបង់ប្រាក់​ថ្លៃ​សេវា​ទៅលើ​ភាគី​ពាក់ព័ន្ធ​ណាមួយ​ឡើយ​»​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​បន្ថែមថា ផ្សារ​នេះ នឹងត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​២០២១​។​
 
​ដោយឡែក​ចំពោះ​ផលិតផល ដែល​អាច​ខូចគុណភាព​ដូចជា ប​ន្តែ ផ្លែឈើ ត្រី សាច់ ស៊ុត​។​ល​។ អា​ជីករ​អាច​ទំនាក់ទំនង​ជាមួយ​គណៈ​កម្ម​ការគ្រប់គ្រង​ផ្សារ ដើម្បី​យកទៅ​រក្សាទុក​ដោយ​ខ្លួនឯង ចៀសវាង​ការខូចខាត​ជាយថាហេតុ​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​៕

Tag:
 អូរ​ឬ​ស្សី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com