COVID-19
ជាតិ
សង្គមជាតិ
ករណីទី២០៖ ស្ត្រីខ្មែរអាយុ៧២ឆ្នាំម្នាក់ទៀត ស្លាប់ដោយសារជំងឺកូវីដ-១៩ក្រោយចូលសម្រាកបាន១ថ្ងៃ
04, Apr 2021 , 6:46 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែមេសា បានប្រកាសករណីស្លាប់ម្នាក់ទៀតដោយសារជំងឺកូវីដ-១៩ ដែលជាស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ។ បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនោះបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី៣ ខែមេសា។ ការស្លាប់ស្ត្រីរូបនោះគឺជាករណីទី២០។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីរូបនោះបានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលោកសួតទាំងសងខាងធ្ងន់ធ្ងរ។

បើតាមក្រសួងសុខាភិបាល ស្ត្រីរូបនោះទើបតែបានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី២ ខែមេសា។ ស្ត្រីរូបនោះ ស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២០នាក់ហើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com