ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
លោក អ៊ូ បញ្ចផាន់និត ដាក់គោលដៅផលិតពូជប្រទាលក្នុងស្រុក ប្រជែងនឹងបរទេស
05, Apr 2021 ,
9:10 am
រូបភាព
×
ដោយ:
ហុង ស្រីណា
ភ្នំពេញ៖ លោក អ៊ូ បញ្ចផាន់និត ម្ចាស់ហាង ផ្ទះប្រទាល បានប្តេជ្ញាបង្កើតពូជប្រទាលថ្មី និងប្លែកៗ ឲ្យបានច្រើនក្នុងស្រុក ដើម្បីប្រជែងនឹងពូជប្រទាលនាំចូលពីបរទេស។ ទឹកចិត្តស្រលាញ់ និងទំនួលខុសត្រូវ បានធ្វើឲ្យលោកជ្រើសរើសរបរលក់ប្រទាល ក្រោយសម្រាកពីអាជីពជាស្ថាបត្យករ។
លោក បញ្ចផាន់និត បានចាប់អារម្មណ៍ស្រលាញ់ និងស្គាល់កូនប្រទាលតាំងពីឆ្នាំ២០១៥។ ក្រោយបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មឆ្នាំ២០១៦ លោកបានធ្វើការជាស្ថាបត្យករពេញម៉ោងអស់រយៈពេល ៣ឆ្នាំ។ ស្របពេលនោះ ប្រាក់ចំណូលដែល ផាន់និត ទទួលបាន គឺយកចំណាយទិញកូនប្រទាលដែលខ្លួនស្រលាញ់មកទុក ជាបន្តបន្ទាប់។ អារម្មណ៍ដិតជាប់នឹងដើមប្រទាលពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យលោក ផាន់និត សម្រេចចិត្តធ្វើការងារស្ថាបត្យកម្ម ត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ដើម្បីសល់ពេលខ្លះ មើលថែទាំ និងលក់ប្រទាល។
បច្ចុប្បន្ននេះ លោកបានចំណាយពេលទាំងស្រុង ដើម្បីមើលថែកូនប្រទាល និងគ្រប់គ្រងហាងផ្ទាល់ខ្លួនរបស់លោក។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey 25 ថា៖« ការដាំប្រទាល គឺត្រូវការការមើលថែឲ្យបានដិតដល់។ យើងមិនអាចដាំវាហើយទុកចោលនោះទេ ណាមួយប្រទាលខ្ញុំកាន់តែច្រើន ដូច្នេះខ្ញុំក៏សម្រេចចិត្តសម្រាកពីការងារដើម្បីមកមើលថែប្រទាល»។
របរលក់ប្រទាលនេះ ក៏ផ្ដល់ចំណូលឱ្យ ផាន់និត ច្រើន មិនចាញ់ការងារជាស្ថាបត្យករឡើយ។ ផាន់និត អាចរកចំណូលពីការលក់កូនប្រទាលចន្លោះពី ២ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ ក្នុងមួយខែ ។ ដ្បិតរកប្រាក់ចំណូលបានច្រើនក្តី ប៉ុន្តែវាមិនបានធ្វើឱ្យ ផាន់និត ត្រេកត្រអាលឡើយ ដរាបណាក្តីស្រមៃខ្លួន មិនទាន់ដូចបំណង។ ក្តីស្រមៃ បញ្ចផាន់និត គឺបង្កើតពូជប្រទាលថ្មី និងប្លែកៗ ឲ្យបានច្រើនក្នុងស្រុក ដើម្បីប្រជែងនឹងពូជប្រទាលនាំចូលពីបរទេស។
ដើម្បីសម្រេចបំណងខ្លួន ផាន់និត បានដាក់គោលដៅបណ្តុះពូជប្រទាលឲ្យល្អប្លែក សម្រាប់បំពេញតម្រូវការពលរដ្ឋ ដោយមិនចាំបាច់រកទិញពីប្រទេសជិតខាងនោះទេ។
«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ពេលឃើញការវិវត្តន៍ លូតលាស់ល្អរបស់ពួកវា (ប្រទាល)ព្រោះពេលខ្ញុំដាំការលូតលាស់របស់វាយឺត។ ប្រភេទខ្លះអាចចំណាយពេលរយៈពេល២ឆ្នាំ ទម្រាំពួកវាមានលូតលាស់ធំពេញវ័យ»។ នេះជាការលើកឡើងរបស់ ផាន់និត ដែលបានបន្ថែមថា បច្ចេកទេសនៃការបង្កាត់ពូជ និងការមើលថែ គឺលោកបានស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត។
លោក អ៊ូ បញ្ចផាន់និត បានចាប់ផ្តើមបើកដំណើរការហាងយីហោ ផ្ទះប្រទាល កាលពីដើមឆ្នាំ២០២០ ក្រោយសម្រាកពីអាជីពស្ថាបត្យករចុងឆ្នាំ២០១៩។ ជារៀងរាល់ខែ លោកនាំចូលប្រទាលយ៉ាងហោចណាស់៥០០ដើម ពីប្រទេសចិន ថៃ វៀតណាម និងក្រុងភ្នំពេញផងដែរ។ ចំពោះប្រទាលដែលមានការពេញនិយមច្រើនមានដូចជា ប្រភេទប្រទាលដំបងយក្ស និងប្រទាលក្រពុំឈូក។
ក្រៅពីការនាំចូល លោកក៏បានបង្កាត់ពូជប្រទាលប្រភេទដំបងយក្ស និងបានផលិតគ្រាប់ពូជប្រទាលជាច្រើន។ រហូតមកដល់ពេលនេះ ហាងរបស់លោកមានប្រទាលប្រមាណ ៥០ប្រភេទផ្សេងគ្នា និងមានចំនួនសរុបប្រមាណ ៥ពាន់ដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រទាល
លោក អ៊ូ បញ្ចផាន់និត
ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម