ជាតិ
សង្គមជាតិ
ទាហាន ត្រូវប្រើប្រាស់ប៊ិកផ្ទាល់ខ្លួនសម្រាប់បើកប្រាក់បៀវត្ស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
× ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ តម្រូវឲ្យនាយទាហានម្នាក់ៗ ប្រើប្រាស់ប៊ិកផ្ទាល់ខ្លួន សម្រាប់បើកប្រាក់បៀវត្ស ដើម្បីបង្ការនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់អគ្គបញ្ជាការដ្ឋានទីចាត់ការហិរញ្ញវត្ថុ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញគោលការណ៍រួមមួយដោយ តម្រូវឲ្យនាយទាហានម្នាក់ៗ ម្ចាស់ការលើការប្រើប្រាស់ប៊ិចផ្ទាល់ខ្លួន នៅពេលហត្ថលេខា ទទួលប្រាក់បៀវង្ស ដោយពុំអនុញ្ញាតឲ្យប្រើប្រាស់ប៊ិករួមឡើយ។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងកើតមានទូទាំងប្រទេសកម្ពុជា ការិយាល័យហិរញ្ញវត្ថុ គ្រប់ស្ថាប័នជំនាញ ដែលចំណុះផ្ទាល់អគ្គបញ្ជាការដ្ឋាន ត្រូវអនុវត្តគោលការណ៍នេះ ប្រកបដោយការទទួលខុសត្រូខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com