អន្តរជាតិ
យ៉ាងហោចណាស់៧៥នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ីនិងទីម័រខាងកើត
05, Apr 2021 , 4:36 pm        
រូបភាព
ដោយ ឈួ ស៊ាវយីងជាវ

មនុស្សយ៉ាងហោចណាស់៧៥នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួនក្នុងការគ្រោះទឹកជំនន់ និងការបាក់ដីនៅឥណ្ឌូណេស៊ី និងទីម័រខាងកើត។ នេះបើតាមការអះអាងរបស់មន្ត្រីប្រទេសទាំងពីរនៅថ្ងៃទី៥ ខែមេសា។


 
ទឹកជំនន់ និងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតាមកោះមួយចំនួនចាប់ពីតំបន់កោះ Floresក្នុងប្រទេសឥណ្ឌូណេស៊ីរហូតដល់ទឹកដីទីម័រខាងកើត។ មនុស្សជាច្រើនពាន់នាក់ ត្រូវជម្លៀសទៅកាន់ទីជម្រក។ ភ្លៀងធ្លាក់យ៉ាងជោគជាំគួបផ្សំបាក់ដី ធ្វើឱ្យបរិមាណទឹកក្នុងវារីអគ្គិសនីឡើងខ្ពស់ ហើយជន់លិចភូមិប្រជាជន ឯផ្ទះរាប់ពាន់ខ្នងរងការខូតខាត។ ក្រុមជួយសង្រ្គោះកំពុងតែស្វះស្វែងរកជនរងគ្រោះដែលកំពុងជាប់គាំងផងដែរ។ 
 
លោក Raditya Jati ជាអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបប្រាប់ទូរទស្សន៍ MetroTV ថា មនុស្ស៥៥នាក់បានស្លាប់ ហើយតួលេខនេះនឹងមានការកើនឡើងជាបន្តទៅទៀតខណះមនុស្សជាង៤២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ លោកបន្តថាកំណកភក់ និងអាកាសធាតុដ៏អាក្រក់នេះធ្វើឱ្យរាំងស្ទះដល់ការស្វែងរកជនរងគ្រោះ។
 
ចំណែកនៅទីម័តខាងកើត ទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងតិច២១នាក់ ដែលភាគច្រើននៅរដ្ឋធានីឌីលី។  
 
គួរបញ្ជាក់ថា កាលពីខែមករា គ្រោះទឹកជំនន់បានវាយប្រហារទីប្រជុំជន Sumedang នៅភាគខាងលិចនៃកោះជ្វាដោយបណ្តាលឱ្យប្រជាជន៤០នាក់បានស្លាប់ផងដែរ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com