អត្ថបទពាណិជ្ជកម្ម
វីង អនុញ្ញាតឲ្យអតិថិជន អាចផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីង មិនអស់ថ្លៃសេវា
05, Apr 2021 , 4:57 pm        
រូបភាព
ដោយ: ថ្មីៗ
ធនាគារឯកទេសវីង បានជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ការផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងផ្សេងទៀត តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។
 
អតិថិជនវីងទាំងអស់ នឹងកាន់តែងាយស្រួល ជាមួយការផ្ញើប្រាក់ ទៅកាន់ដៃគូម្ខាងទៀត ដោយសេរី គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរ បីដង លើទូរស័ព្ទដៃរបស់ពួកគេ នោះពួកគេនឹងអាចផ្ទេរប្រាក់ បានរហូតដល់ ២០,០០០ ដុល្លារ ក្នុងមួយថ្ងៃ។
 
ការផ្តល់ជូនដ៏ពិសេសនេះ ធ្វើឡើងសម្រាប់តែអតិថិជន ដែលធ្វើប្រតិបត្តការផ្ទេរប្រាក់ តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ទៅកាន់អតិថិជន ដែលមានគណនីវីងតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
 
សម្រាប់អតិថិជន ដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង អាចដំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ iOS រួចទាញយក Wing Money App និងបំពេញព័ត៌មាន តាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួន ជាការស្រេច។
 
ជាមួយកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីវីងបានយ៉ាងឆាប់រហ័សគ្រប់ទីកន្លែង ជាមួយភ្នាក់ងារវីងជាង ៩ ០០០ កន្លែងទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាមួយការទិញទំនិញតាមអនឡាញ បង់វិក្កយបត្រទឹក ភ្លើង សំរាម និងសេវាកម្មជាច្រើនផ្សេងទៀត៕


 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com