ជាតិ
ព្រះមហាក្សត្រ
ព្រះករុណា និងព្រះមាតា យាងមកមាតុភូមិវិញហើយ ព្រះមហាក្សត្រនិងព្រះវររាជមាតា ស្តេចយាងចុះពីយន្តហោះ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
× ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ស្តេចយាងមកដល់មាតុភូមិវិញហើយ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទ្រង់ទាំងទ្វេ គង់ពិនិត្យព្រះរាជសុខភាពអស់រយៈពេល១ខែ នៅទីក្រុងប៉េកាំង ប្រទេសចិន។
មេដឹកនាំកំពូលៗ រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង សម្តេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារ ជាដើម បានអញ្ជើញទៅទទួលព្រះរាជដំណើរវិលត្រឡប់នៃព្រះមហាក្សត្រនិងព្រះមហាក្សត្រី នៅព្រលានយន្តហោះភ្នំពេញ៕ Tag:
ព្រះមហាក្សត្រ
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com