អត្ថបទពាណិជ្ជកម្ម
ឈានឆ្ពោះទៅមុខជាមួយសាលារៀន អូស្រ្តាលី អន្តរជាតិ ភ្នំពេញ
06, Apr 2021 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សាលារៀន អូស្រ្តាលី អន្តរជាតិ ភ្នំពេញ បានដាក់ដំណើរការនូវកម្មវិធីសិក្សាដែលប្រកបដោយភាពច្នៃប្រឌិត ដោយមានការសហការជាមួយដៃគូសាកលវិទ្យាល័យឈានមុខជាច្រើននៅជុំវិញពិភពលោក។
 
ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានការជជែកពិភាក្សាជាច្រើនពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស អំពីការសិក្សា និងការរៀបចំអនាគតជូនបុត្រធីតារបស់ពួកគាត់នាថ្ងៃអនាគត។ ការលើកឡើងនេះសំដៅដល់ការទទួលស្គាល់ថាកុមារម្នាក់ៗមានបុគ្គលិកលក្ខណៈពិសេសផ្សេងពីគ្នា ហើយកម្មវិធីសិក្សាតែមួយប្រភេទពុំអាចសាកសមសម្រាប់សិស្សានុសិស្សទាំងអស់បាននោះទេ។ ហើយនេះក៏ជាទស្សនៈដែរ សាលារៀន អូស្រ្តាលី អន្តរជាតិ ភ្នំពេញ មានផងដែរ។


 
ស្របពេលដែរសិស្សានុសិស្សមានការអភិវឌ្ឍន៍ តាមរយៈការអប់រំនៅក្នុងសាលារៀនពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ការត្រៀមខ្លួនសម្រាប់ជម្រើសមុខជំនាញនៅថ្នាក់សាកលវិទ្យាល័យអាចនឹងមានការរួមតូច។ ជាទូទៅសាលារៀនមួយចំនួនធំផ្តល់ជូននូវមាគ៌ាសិក្សាមួយ ឬ ពីរ តែប៉ុណ្ណោះសម្រាប់ឱ្យសិស្សានុសិស្សឆ្ពោះទៅរកការបញ្ចប់ថ្នាក់វិទ្យាល័យ ហើយបន្តទៅកាន់កម្រិតសាកលវិទ្យាល័យ។ ប៉ុន្ដែមាគ៌ាសិក្សាទាំងនេះ តម្រូវឱ្យសិស្សានុសិស្សមានសមត្ថភាព និងជំនាញ សិក្សា  ខ្ពស់។ បើទោះជាមាគ៌ាសិក្សានេះសាកសមសម្រាប់សិស្សានុសិស្សមួយចំនួន តែវាក៏មិនមែនជាមាគ៌ាដ៏មានប្រសិទ្ធភាពសម្រាប់សិស្សានុសិស្សគ្រប់គ្នានោះឡើយ។
 
តាមរយៈការយល់ដឹងអំពីតម្រូវការសិក្សាផ្ទាល់ខ្លួនរបស់សិស្សនីមួយៗពីថ្នាក់វិទ្យាល័យ ដល់សាកលវិទ្យាល័យ សាលារៀន អូស្រ្តាលី អន្តរជាតិ ភ្នំពេញ បាននឹងកំពុងសហការជាមួយនឹងសាកលវិទ្យាល័យល្បីកម្រិតពិភពលោកជាច្រើន ក្នុងភាពសហការជាដៃគូដើម្បីផ្តល់ជម្រើសសិក្សាដ៏សម្បូរបែបជូនដល់សិស្សានុសិស្សរបស់យើង។ វាជាលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសិស្សានុសិស្សមានជម្រើសក្នុងការចុះឈ្មោះចូលរៀនពីរកម្មវិធីសិក្សា ដែលអនុញ្ញាតឱ្យសិស្សានុសិស្សរបស់យើង ចាប់ផ្តើមសិក្សាមុខវិជ្ជាស្នូលនៅថ្នាក់មហាវិទ្យាល័យ ស្របពេលដែលពួកគេកំពុងបញ្ចប់ថ្នាក់វិទ្យាល័យនៅ AISPP។ មាគ៌ាសិក្សាមួយនេះ គឺជាមាគ៌ាសិក្សាមួយដែលអាចឱ្យសិស្សានុសិស្សរបស់យើងទទួលបាននូវបទពិសោធន៍សិក្សាប្រកបដោយជំនាញខ្ពស់។


 
សាលារៀន អូស្រ្តាលី អន្តរជាតិ ភ្នំពេញ បានចុះកិច្ចព្រមព្រៀងជាមួយនឹងមហាវិទ្យាល័យ Savannah Collage of Art & Design (SCAD) ដែរជាមហាវិទ្យាល័យឈានមុខគេ ក្នុងជំនាញសិល្បៈ និងរចនា លើសកលលោក និងសាកលវិទ្យាល័យ Embry Riddle Aeronautical University (ERAU) ដែលជាសាកលវិទ្យាល័យធំជាងគេបំផុតលើសកលលោក ក្នុងជំនាញអាកាសចរណ៍ និងអវកាស។ កិច្ចព្រមព្រៀងជាមួយនឹងសាកលវិទ្យាល័យទាំងពីរនេះ នឹងអនុញ្ញាតឱ្យសិស្សានុសិស្សរបស់យើងចាប់ផ្តើមសិក្សានៅថ្នាក់សាកលវិទ្យាល័យស្របពេលដែលពួកគេកំពុងសិក្សាថ្នាក់វិទ្យាល័យនៅឡើយ។
 
សិស្សានុសិស្សនៅ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ នឹងមានឱកាសចូលរួមសិក្សាជាមួយនឹងនិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យដៃគូតាមប្រព័ន្ធអេឡិចត្រូនិក ហើយពួកគាត់នឹងចំណាយពេលប្រមាណ ៥០% នៃកាលវិភាគរបស់ពួកគាត់សិក្សាជាមួយសាស្រ្តាចារ្យល្បីៗជាច្រើនលើពិភពលោក។ តាមរយៈការជ្រើសរើសមុខវិជ្ជាសិក្សាដ៏ត្រឹមត្រូវ និងរក្សានូវពិន្ទុមធ្យមភាគល្អ (GPA) សិស្សានុសិស្សរបស់យើងនឹងអាចបញ្ចប់ការសិក្សាឆ្នាំទី១ នៅក្នុងសាកលវិទ្យាល័យ ខណៈដែលពួកគេ កំពុងសិក្សាក្នុងថ្នាក់ទី១១ និងទី១២។ ហើយកម្មវិធីសិក្សាពីរក្នុងពេលតែមួយនេះ នឹងជួយឱ្យសិស្សានុសិស្សចំណេញពេលវេលាសិក្សានៅសាកលវិទ្យាល័យមួយឆ្នាំពេញ និងជួយសន្សំសំចៃការចំណាយរបស់មាតាបិតាទៅលើថ្លៃសិក្សា និងការ  ស្នាក់នៅរបស់ពួកគាត់ក្នុងចំនួនប្រមាណ ៥០ ០០០ ដុល្លារអាមេរិកទៀតផង។


 
ចំពោះសិស្សានុសិស្សដែលមានគោលដៅអាជីពការងារក្នុងឧស្សាហកម្មសិល្បៈ និងការរចនា (មានដូចជា៖ រចនាក្រាហ្វិក (Graphic Design) រចនាលើបទពិសោធន៍អ្នកប្រើប្រាស់ (User Experience) រចនាក្នុងវិស័យឧស្សាហកម្ម (Industrial Design) វិចិត្រសិល្បៈ ( Fine Arts) រចនាម៉ូត ( Fashion Design) ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម  និងទីផ្សារ ( Advertising & Marketing) ។ល។ មហាវិទ្យាល័យ SCAD នឹងផ្តល់នូវ ឱកាសដ៏ល្អមួយនេះសម្រាប់ពួកគេ ដើម្បីសម្រេចគោលដៅអាជីពការងារទាំងនោះ។ តួយ៉ាងដូចដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្តី Forbes ថ្មីៗនេះ បានលើកឡើងថា៖ សិស្សានុសិស្សនៃមហាវិទ្យាល័យ SCAD គឺជាធនធានដ៏មានសមត្ថភាព និងទេពកោសល្យក្នុងការលើកតម្កើងលើវិស័យសិល្បៈ និងរចនានាពេលអនាគត។
 
សម្រាប់សិស្សានុសិស្សដែលមានបំណងប្រកបការងារក្នុងឧស្សាហកម្មអាកាសចរណ៍ សាកលវិទ្យាល័យ Embry Riddle ជាជម្រើសដ៏ល្អមួយ ដែលមិនអាចរំលងបាន ដោយសាកលវិទ្យាល័យមួយនេះ ត្រូវបានចាត់ថ្នាក់ចូលជាសាកលវិទ្យាល័យកំពូលក្នុងពិភពលោក នៅក្នុងវិស័យអាកាសចរណ៍ ហើយក៏ត្រូវបានគេចាត់ថ្នាក់ជាស្ថាប័នអប់រំតាមប្រព័ន្ធអេឡិកត្រូនិកល្អបំផុតលើសកលលោក។ សាកលវិទ្យាល័យ ERAU ផ្តល់នូវកម្មវិធីជាច្រើននៅក្នុងជំនាញវិស្វកម្មអាកាសយានិក អាកាសចរណ៍ និងធុរៈកិច្ចអាកាសចរណ៍ផងដែរ។ 


 
ជាមួយគ្នានេះដែរ វិស័យអាកាសចរណ៍ត្រូវបានអ្នកជំនាញមើលឃើញថា ជាវិស័យដែលនឹងមានការខ្វះខាតលើធនធានមនុស្សប្រមាណជា ៣០០ ០០០នាក់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដូច្នេះវិស័យមួយនេះជាវិស័យពោរពេញដោយសក្កានុពលសម្រាប់សិស្សានុសិស្សក្នុងពេលបច្ចុប្បន្ន៕



សម្រាប់ព័ត៌មានកម្មវិធីសិក្សាទូទៅ សូមទាក់ទងមកកាន់ការិយាល័យផ្នែកទទួលចុះឈ្មោះចូលរៀន និងផ្តល់ព័ត៌មាន
តាមរយៈ៖
ទូរសព្ទ៖ +៨៥៥ (០) ៩២ ១១១ ១៣៦/ ១៥ ៧២៩ ០០៧
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ www.aispp.edu.kh





(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com