អត្ថបទពាណិជ្ជកម្ម
5All New SCOOPY ជំនាន់ថ្មី ទាំង៣ ស៊េរី ដែលអតិថិជនបានទន្ទឹងរង់ចាំបានដាក់លក់ជាផ្លូវការហើយ
06, Apr 2021 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា  នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការម៉ូតូម៉ាក  Honda All New SCOOPY ស៊េរីថ្មី  ក្រោមគំនិតច្នៃប្រឌិត #ShakeYourWorld រួមបញ្ចូលគ្នានូវភាពឥតខ្ចោះនៃការរចនាបែបទំនើបទាន់សម័យ និង បច្ចេកវិទ្យាខ្ពស់ជួយសម្រួលការបើកបរកាន់តែងាយស្រួល ដែលផ្តល់នូវមោទកភាព និងរសនិយមឈានមុខក្នុងយុគសម័យថ្មី។ EXCLUSIVE សម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ 


 
ត្រឹមបង្កើតនិន្នាការថ្មីគឺមិនគ្រប់គ្រាន់នៅឡើយ! វត្តមាន All New SCOOPY ទាំង៣ស៊េរី ចូលខ្លួនមកអង្រួនពិភពរបស់អ្នក និងនាំអ្នកទៅកាន់ភាពស៊ីវីល័យលើសគេ ជាមួយការផ្លាស់ប្តូររូបរាង និងរចនាសម្ព័ន្ធទាំងស្រុង។ ម៉ាស៊ីនបំពាក់នូវ eSP ជំនាន់ថ្មី! កាន់តែខ្លាំង ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។ តួត្រូវបានអភិវឌ្ឍថ្មី! ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។ 


កាន់តែពិសេស All New SCOOPY  ទាំង៣ស៊េរី មានចំណុចពិសេសជាច្រើន តើចង់ដឹងថាមានអ្វីពិសេសទៀតអត់? តោះចូលមើលទាំងអស់គ្នា :
 
All New SCOOPY ស៊េរី PRESTIGE ទាក់ចិត្តគ្រប់ស្រទាប់ ជាមួយការរចនាសាមញ្ញ តែរក្សានូវប្រណិតភាពឆើតតាមសម័យកាល រំលេចនូវខ្សែពណ៌មាសបង្កើនភាពទាក់ទាញ ជឿជាក់ មិនអាចប្រៀបផ្ទឹមបាន។
និមិត្តសញ្ញាថ្មី! រចនារាងអក្សរ S រំលេចជាមួយតែមថ្មីពណ៍មាសភ្លឺប្រណិត សម្រាប់ប្រភេទ PRESTIGE ធ្វើឲ្យកាន់តែមានសោភ័ណភាព។
 


 
All New SCOOPY ស៊េរី URBAN ថ្មី! ក៏មិនអន់ដែរ អង្រួនពិភពបច្ចេកវិទ្យាដ៏អស្ចារ្យ  ជាមួយការផ្តល់ឲ្យអ្នកនូវទស្សនវិស័យថ្មីនៃអនាគត ផ្លាស់ប្តូរស្ទីលរបស់អ្នកឲ្យកាន់តែទំនើបទាន់សម័យគ្មានទីបញ្ចប់។
តែមថ្មី! រចនាដោយស្រទាប់ក្រាហ្វិកជាច្រើនជាន់ ប្រដេញជាពាក្យ URBAN  យ៉ាងទំនើប ដែលជានិមិត្តសញ្ញា
នៃស៊េរី  URBAN កាន់តែរស់រវើក។
កន្លែងសាកថ្មថ្មី!  ទំនើបជាមួយខ្សែសាកប្រភេទ USB TYPE-A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និង សម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវេលា។
 

 
កាន់តែប្លែកជាមួយ All New SCOOPY ស៊េរី CLUB12! បង្ហាញស្ទាយបែប UNIQUE ជឿជាក់ រចនាយ៉ាងពិសេស អមដោយខ្សែបន្ទាត់ អូសកាត់ទទឹងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យដ៏ UNIQUE របស់ CLUB12 ទាក់ទាញគ្រប់ក្រសែភ្នែក។ 
ស្ទីគ័រថ្មី រចនារំលេចនូវនិមិត្តសញ្ញា HONDA អមដោយខ្សែបន្ទាត់ ស៊ីជាមួយ GRAPHIC ទឹកប្រាក់ លាយស នៃ CXII ធ្លោរឡើង សមសួនទាន់សម័យទំនើប។
ជាលើកដំបូងដែល Smart Key ត្រូវបានបំពាក់លើ All New SCOOPY ស៊េរី CLUB12 កាន់តែទំនើប ផ្តល់សុវត្ថិភាពខ្ពស់ដោយសម្លេងរោទ៏ និងងាយស្រួលគ្រប់គ្រងការចាប់ផ្តើម និងបញ្ឈប់ម៉ូតូ។
 


 
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស 
ចាប់ពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះតទៅ៕
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : http://bit.ly/AllNewSCOOPYShakeYourWorld


 
(អត្ថបទពាណិជ្ជម្ម)
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com