ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
លើកទឹកចិត្ត​កុមារ​តូចៗ​អោយ​អាន​សៀវភៅ​
06, Apr 2021 , 10:59 pm        
រូបភាព
ការអាន ឬ​ការ​ស្តាប់​គឺជា​ការ​សិក្សា និង​ការវិវត្ត​មួយ​ដ៏​សំខាន់​ចំពោះ​កុមារ ហើយ​ឪពុកម្តាយ​អាច​ចំណាយពេល​ដើម្បី​ជួយ​កូន​របស់​ពួកគេ​អោយ​ស្រលាញ់​ការអាន​សៀវភៅ​។​

 
American Academy of Pediatrics បាន​បង្ហាញ​ពី​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​ជួយ​កុមារ​តូចៗ​អោយ​ទទួលបាន​អ្វីដែល​ច្រើន​បំផុត​ពី​ការអាន​សៀវភៅ ឬ​ស្តាប់​នេះ​៖
 
គេង​អោប​កូន​របស់​អ្នក​ដើម្បី​ផ្តល់​នូវ​ភាពកក់ក្តៅ​, ហើយ​អាន​រឿង​ជាមួយ​គ្នា​
ធ្វើការ​បញ្ចេញ​សម្លេង​នូវ​ពាក្យ​ដែល​កូន​របស់​អ្នក​បញ្ចេញ​សម្លេង​ខុស​
អាន​យឺតៗ​ដើម្បី​ជួយ​អោយ​កូន​របស់​អ្នក​យល់​ពី​អត្ថន័យ​នៅក្នុង​សាច់រឿង​
ប្រើប្រាស់​ពេលវេលា​នៃ​ការអាន​ធ្វើ​ជា​មធ្យោបាយ​ដើម្បី​ជួយ​ធ្វើអោយ​កូន​របស់​អ្នក​ស្ងប់ចិត្ត​នៅពេលដែល​ពួកគេ​មិន​សប្បាយចិត្ត​៕​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com