អន្តរជាតិ
សេតវិមាន​ចាត់​វិធានការ​បន្ថែម​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី
06, Apr 2021 , 11:29 pm        
រូបភាព
ស្ត្រី​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​ម្នាក់​លើក​ផ្ទាំង​បដា​មួយ ក្នុង​អំឡុងពេល​នៃ​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារឧក្រិដ្ឋកម្ម​រើសអើង​ជាតិសាសន៍​​នៅ​ទីក្រុង Alhambra រដ្ឋ California ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ស្ត្រី​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី​ម្នាក់​លើក​ផ្ទាំង​បដា​មួយ ក្នុង​អំឡុងពេល​នៃ​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារឧក្រិដ្ឋកម្ម​រើសអើង​ជាតិសាសន៍​​នៅ​ទីក្រុង Alhambra រដ្ឋ California ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ដោយ: VOA
សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​វិធានការ​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​ដែល​ថា លោក​ប្រធានាធិបតី Joe Biden មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ចំពោះ​ការ​កើនឡើង​នូវ​ហេតុការណ៍​ស្អប់​គុំកួន​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី និង​ការ​ខ្វះ​តំណាង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​និង​អ្នក​កោះ​ប៉ាស៊ីហ្វិក (AAPI) នៅ​ក្នុង​រដ្ឋបាល​របស់​លោក។

 
ក្នុង​ចំណោម​ការ​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នោះ កិច្ច​ផ្តួចផ្តើម​របស់​សេតវិមាន​ស្តីពី​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​និង​អ្នក​កោះ​ប៉ាស៊ីហ្វិក នឹង​ត្រូវ​អនុវត្ត​ឡើង​វិញ និង​ពង្រីក​បន្ថែម។ កិច្ច​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​បង្កើត​ដំបូង​ក្នុង​អំឡុង​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Bill Clinton។
 
លោក​ប្រធានាធិបតី Biden ក៏​នឹង​តែងតាំង​អ្នក​សម្រប​សម្រួល​ម្នាក់​សម្រាប់​គោល​នយោបាយ​ទាំង​នេះ​ផងដែរ​នៅ​ទូទាំង​រដ្ឋាភិបាល​សហព័ន្ធ។ ក្រុម​អ្នក​គាំទ្រ​សហគមន៍​បាន​ធ្វើ​ការ​ស្នើ​បែប​នេះ។
 
សេតវិមាន​ក៏​នឹង​ផ្ដល់​ថវិកា​ចំនួន​ប្រហែល ៥០ លាន​ដុល្លារ​សម្រាប់​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​អំពើ​បំពាន​ផ្លូវ​ភេទ និង​សម្រាប់​កិច្ច​ផ្តួចផ្តើម​ពហុ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​ប្រឆាំង​នឹង​ជាតិ​សាសន៍​អាស៊ី​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com