កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp រំពឹងកីឡាករ៤រូប នៅពេល Livperool ជួប Real Madrid យប់នេះ
06, Apr 2021 , 6:29 pm        
រូបភាព
ដោយ៖ជា យូគៀង

Liverpool នឹងត្រូវប្រកួតតទល់ជាមួយក្រុម Real Madrid ក្នុងការប្រកួតពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅរាត្រីថ្ងៃទី៦ ខែមេសា។ អ្នកចាត់ការទូទៅលោក Jurgen Klopp ដាក់ការទុកចិត្តខ្ពស់លើ Sadio Mane, Mohamed Salah, Roberto Firmino និង Diogo Jota សម្រាប់ជំនួបនេះ។


 
កីឡាករទាំងបួនរូបដែលលោក Klopp បានលើកឡើងនេះ បានធ្វើឲ្យមានភាពចាប់អារម្មណ៍ខ្លាំងសម្រាប់លោកអំឡុងការប្រកួតលីគកំពូលអង់គ្លេសដែល Liverpool យកឈ្នះ Arsenal ក្នុងលទ្ធផល ៣-០។ Klopp សរសើរពួកគេទាំង៤ថា មានការជាការសហការគ្នាបានយ៉ាងល្អ។
 
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានបង្ហាញក្តីសង្ឃឹមលើក Sadio Mane, Mohamed Salah, Roberto Firmino និង Diogo Jota សម្រាប់ជំនួបទល់នឹងគូប្រជែងចាស់ Real Madrid នៅយប់នេះ។ Klopp អះអាងថា កីឡាករទាំងបួនរូបនេះ ប្រាដកជាដណ្តើមជ័យជម្នះសម្រាប់ក្រុមបាន។ 
 
មានសំណួរមួយមកកាន់លោក Klopp ថាតើកីឡាករទាំងបួនរូបនោះនឹងអាចចាប់ផ្តើមនៅពេលណា? លោក Klopp បានឆ្លើយតបថា៖«នឹងមានពេលមួយដែរយើងត្រូវសាកល្បងពួកគេ។ តើជាថ្ងៃស្អែក? ពួកយើងនឹងឃើញ»។ លោក Klopp បានបន្ត៖«ពួកយើងនឹងរង់ចាំមើល ព្រោះគ្រប់យ៉ាងមើលទៅល្អប្រសើរពេលដែរប្រកួតជាមួយនឹង Arsenal និង Man City »។
 
ក្រៅពីហង្សក្រហមដែលត្រូវធ្វើដំណើរទៅជួបក្រុមសេ្តចសដល់អេស្ប៉ាញ ជំនួបមួយគូទៀតនៅវគ្គ៨ក្រុមចុងក្រោយ ជើងទី១នេះដែរ គឺការប៉ះគ្នារវាងម្ចាស់ផ្ទះ Manchester City ជាមួយ Borussia Dortmund នៅរាត្រីថ្ងៃទី៦ ខែមេសានេះ វេលាម៉ោង ២:០០ អាធ្រាត៕
 

Tag:
 Liverpool
  Real Madrid
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com