កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ បឹងកេត បន្ត​ចាញ់​ភ្នំពេញ​ក្រោ​ន​ក្នុង​ដី ខណៈ​ណាហ្គា​វើ​លដ៍ និង​គីរីវង់​សុខ​សែន​ជ័យ​ឈ្នះ​ដូចគ្នា​
06, Apr 2021 , 5:56 pm        
រូបភាព
នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ បឹងកេត បន្ត​ចាញ់​ម្ចាស់​ជើងឯក​៦​លើក​ភ្នំពេញ​ក្រោ​ន ១-២ ដែលជា​ការ​ចាញ់​២​ប្រកួត​ជាប់​គ្នា ។ នៅ​ម៉ោង​ដំណាលគ្នា​នេះ ណាហ្គា​វើ​លដ៍ បា​នយកឈ្នះ​ក្រៅ​ដី​៣-១ លើ​អគ្គីសនី​កម្ពុជា​។ រីឯ គីរីវង់​សុខ​សែន​ជ័យ ឈ្នះ​៣-០ លើ​ខេត្តព្រៃវែង​។​

 
​បឹងកេត​រកបាន​គ្រាប់​នាំមុខ នៅ​នាទី​១៨ ដោយ​កីឡាករ ម៉ាត់ នូ​រុណ ក្រោយពី​ការបោះ​បាល់​ភ្នា​ត់​ស្នៀត​របស់​ខ្សែការពារ​ភ្នំពេញ​ក្រោ​ន ។ សម្រាប់​ភ្នំពេញ​ក្រោ​ន រក​គ្រាប់​បាល់​តាម​ស្មើរ​ដោយ​កីឡាករ Yudia នៅ​នាទី​៥២ និង ២​នាទី​ក្រោយមក រកបាន​គ្រាប់​ជ័យជម្នះ​ដោយ​កីឡាករ Valerii​។ ការ​ឈ្នះ​ម្ចាស់​ការពារ​ជើងឯក បឹងកេត​នេះ នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន មាន​៩​ពិន្ទុ​ក្នុង​ដៃ​បន្ត​ឈរ​លេខ​១​។ ចំណែក​បឹងកេត​ចាញ់​២​ប្រកួត​ជាប់​គ្នា​ហើយ ដោយ​ប្រកួត​ទី​១ ចាញ់​ណាហ្គា​វើ​ល​ដ៏​ដែរ​។​
 
​នៅ​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​វិញ កីឡាករ ច្រឹង ច័ន្ទ​វីរៈ ទាត់​បញ្ចូល​ទី​នៅ​នាទី​២៦ តែ​ណាហ្គា​វើ​ល​ដ៏ វាយបក​យកជ័យ​ជម្នះ ៣​គ្រាប់​ដោយ​កីឡាករ សុះ ស៊ូ​ហា​ណា នាទី​៣៧ និង Marques រកបាន​២​គ្រាប់​នាទី​៣១ និង​៤៣​។ ឆ្លងកាត់​៣​ប្រ​គួ​ត ណា​ហ្កា​វើ​ល​ដ៏ មាន​៦​ពិន្ទុ ដោយ​ឈ្នះ​២ ចាញ់​១​ប្រ​គួ​ត​។ 
 
​នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ​វិញ ក្រុម​ម្ចាស់ផ្ទះ បានយកឈ្នះខេត្តព្រៃវែង ៣-០​។ ប្រធាន​ក្រុម ចាន់ រតនា បើក​គ្រាប់​នាំមុខ​, ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Douglas Rosa Tardin រកបាន​១​គ្រាប់ និង​កីឡាករ បញ្ញា រកបាន​១​គ្រាប់​។ គីរីវង់​សុខ​សែន​ជ័យ មាន​ត្រឹម​៦​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ឈ្នះ​២ និង​ចាញ់​២​ប្រ​គួ​ត​៕ 
 

Tag:
 បាល់ទាត់
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com