វីងម៉ល ពង្រឹងការរក្សាសុវត្ថិភាពដល់អតិថិជនពីកូវីដ-១៩
អត្ថបទពាណិជ្ជកម្ម
វីងម៉ល ពង្រឹងការរក្សាសុវត្ថិភាពដល់អតិថិជនពីកូវីដ-១៩
07, Apr 2021 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
វីងម៉ល (WingMall) ដែលជាទីផ្សារអេឡិចត្រូនិកដ៏ទំនើប និងពេញនិយមនៅកម្ពុជា។ វីងម៉លបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់ខ្លួន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយ។ រាល់សេវាដឹកជញ្ជូន នឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់។

លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម  វីងម៉លមានប្រសាសន៍ថា៖ «សុវត្ថិភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់របស់វីងម៉ល ជាការងារអាទិភាពបំផុត ដែលយើងត្រូវធ្វើ។ ហេតុដូចច្នេះហើយ យើងបានលើកទឹកចិត្ត បុគ្គលិកវីងម៉លទាំងអស់ ឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់គ្នា»។


 
ទោះបីជាបងប្អូន ចង់រក្សាសុវត្តិភាពមិនចេញក្រៅផ្ទះ និងការអនុវត្តវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានដាក់បម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីម៉ោង៨យប់ក៏ដោយ អតិថិជនទាំងអស់ នៅតែអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនផ្សេងទៀត តាមរយៈវីងម៉ល បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព រហូតដល់ម៉ោង១០យប់។ អ្វីដែលពិសេសអតិថិជនទាំងអស់ នឹងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ រហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ ហើយថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀតផង។
 
លោកស្រី  ពៅមាលា បានបន្ថែមទៀតថា  ផលិតផលរបស់វីងម៉ល គឺសុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព ១០០% ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់  មានសម្ភារការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាល់កុល ត្រូវបាញ់ជាប្រចាំ មុនប្រគល់ជូនអាហារភ្ញៀវ រក្សាគម្លាតសង្គម ដែលគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ 
 
ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជន អាចបង្កើតគណនីវីងបានដោយខ្លួនឯង ដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store  ឬ Play Store និងបំពេញព័ត៌មាន តាមការណែនាំជាការស្រេច៕









 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com