ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ ផ្អាកចរាចរ លើស្ពានមុនីវង្សចាស់ រយៈពេល៣ថ្ងៃ
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកចរាចរនៅលើស្ពានព្រះមុនីវង្សចាស់ រយៈពេល៣ ថ្ងៃ គឺចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី ៨ ខែ មេសា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយសារជួសជុលកម្រាលស្ពាន ដោយត្រូវបកកៅស៊ូចាស់ អ៊ុតកៅស៊ូថ្មី ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៧ ខែមេសា បានបញ្ជាក់ថា រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ នឹងអនុញ្ញតឱ្យធ្វើចរាចរ ទ្វេទិសនៅលើស្ពានព្រះមុនីវង្សថ្មីជាបណ្ដោះអាសន្ន។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រថយន្ត និងទោចក្រយានយន្ត ដែលធ្វើដំណើរពីផ្លូវជាតិលេខ១ អាចពង្វាងចរាចរ តាមផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅចំណុចការដ្ឋានខាងលើ៕
Tag:
ស្ពានមុនីវង្សចាស់
© រក្សាសិទ្ធិដោយ thmeythmey.com