កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Man Utd និង២ក្រុមទៀតមានប្រៀបនៅក្រៅដី ខណៈម្ចាស់ផ្ទះ Arsenal ត្រឹមស្មើ រូបថត៖ Europa League
× Manchester United, Roma និង Vilarreal សុទ្ធតែបានទទួលជ័យជម្នះនាការប្រកួតជើងទី១វគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ខណៈ Arsenal មានលទ្ធផលត្រឹមស្មើ។
នៅកីឡដ្ឋាន Nuevo Los Carmenes ក្រុម Manchester United បានយកឈ្នះម្ចាស់ផ្ទះ Granada ២-០ ដែលសម្រេចបានដោយ Marcus Rashford នៅតង់ទីមួយ និងការស៊ុតប៉េណាល់ទីរបស់ Bruno Fernandes នៅនាទី៩០+១ ។
Roma បានយកឈ្នះម្ចាស់ផ្ទះ Ajax នៅកីឡដ្ឋាន Johan Cruijff Arena ក្នុងលទ្ធផល ២-១។ Davy Klaassen បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ Ajax នៅតង់ទីមួយ ប៉ុន្តែ Lorenzo Pellegrini និង Roger Ibanez វាយបកបានម្នាក់១គ្រាប់វិញសម្រាប់ Roma នៅតង់ទីពីរ។
ការស៊ុតបាល់ប៉េណាល់ទីតែមួយគ្រាប់នៅចុងតង់ទីមួយ របស់ Gerard Moreno បាននាំជ័យជម្នះសម្រាប់ Villarreal លើម្ចាស់ផ្ទះ Dinamo Zagreb នៅកីឡដ្ឋាន Stadion Maksimir។
ងាកទៅកីឡដ្ឋាន Emirates ឯណោះវិញ Nicolas Pepe បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ Arsenal នៅនាទី៨៤ ប៉ុន្តែ Tomas Holes បានវាយបកតាមស្មើសម្រាប់ Slavia Prague នៅនាទី៩០+៤។
ការប្រកួតជើងទីពីរ នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com