(ភ្នំពេញ) ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១៖ សម័យឥឡូវ កាន់ទូរសព្ទស្មាតហ្វូន ដែលមានរាងស្អាតទាក់ទាញ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ សំខាន់ត្រង់ថា ទូរសព្ទនោះថតរូប, វីដេអូច្បាស់, មានប្រព័ន្ធការពារជម្រាបទឹក, ប្រព័ន្ធដោះសោដោយស្កេនក្រយៅដៃលើអេក្រង់, មានថាមពលថ្មធំ, មានអេក្រង់ធំច្បាស់, មានតម្លៃសមរម្យ និងមានគ្រឿងបន្លាស់គ្រប់គ្រាន់ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុនដែរឬអត់។
ទៅរកទិញនៅឯណាបាន? ហាងណាមានលក់? បើគិតចំណុចរៀបរាប់ខាងលើនេះ ដឹងតែមិនមែនជាទូរសព្ទធម្មតាទេ មើលទៅនោះ ប៉ុន្តែក្រុមហ៊ុន សាមសុង អាចធ្វើបាន។ ក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនគ្រប់ជម្រើស ទៅតាមតម្រូវការរបស់អតិថិជនទាំងអស់ ជាមួយនឹង Samsung Galaxy A72 និង Galaxy A52 សែស្រឡាយត្រកូល A ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះ គឺពិតជាមានរាល់ចំណុចទាំងអស់ខាងលើនេះ និងមានការពេញនិយមភ្លូកទឹកភ្លូកដីខ្លាំងណាស់។
បញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ពិតជាល្អស័ក្តិសម សម្រាប់អតិថិជនទាំងអស់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ឬវីដេអូស្អាតៗ, សម្រាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនច្រើនម៉ោង, និងសម្រាប់អតិថិជន ដែលចូលចិត្តអេក្រង់ធំដែលភ្លឺច្បាស់។
និយាយទៅ Samsung Galaxy A72 និង Galaxy A52 ជាស្មាតហ្វូនត្រកូល A ដែលបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានតម្លៃសមរម្យជាទីបំផុត ដែលមិនអាចរកបានបើធៀបនឹងផលិតផលស្មាតហ្វូន ដែលមានតម្លៃប្រហាក់ប្រហែលនៅលើទីផ្សារ...! គិតតែម្តងបាន។
ខាងក្រោមនេះ ជាលក្ខណៈពិសេសខ្លាំងរបស់ Samsung Galaxy A72 និង Galaxy A52 ដែលអាចឱ្យអ្នក ទទួលយករសជាតិថ្មីប្លែកបានដូចជា៖
* Samsung Galaxy A72
- អេក្រង់៖ 6.7” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
- មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB)
- ល្បឿនដំណើរការ៖ Snapdragon 720G
- កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro)
- កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
- ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W)
- អាវក្រោះការពារទឹក៖ IP67
- សុវត្ថិភាពដោះសោ៖ ស្កេនក្រយៅដៃលើអេក្រង់
- ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
- តម្លៃ៖ $ 469
* Samsung Galaxy A52
- អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
- មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)
- ល្បឿនដំណើរការ៖ Snapdragon 720G
- កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)
- កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
- ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)
- អាវក្រោះការពារទឹក៖ IP67
- សុវត្ថិភាពដោះសោ៖ ស្កេនក្រយៅដៃលើអេក្រង់
- ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
- តម្លៃ៖ $ 359
ប៉ុណ្ណឹងចង់បានអីទៀត! តោះឆ្លៀតទិញ 1 ទិញ 2 គ្រឿង ឱ្យខ្លួនឯងផង និងអ្នកផ្ទះផងទៅ។
សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោក ពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរសព្ទ៖
1800-203232 ៕
(អត្ថបទពាណិជ្ជកម្ម)