អត្ថបទពាណិជ្ជកម្ម
រីករាយចូលឆ្នាំខ្មែរ ជាមួយការលេងល្បែងប្រជាប្រិយខ្មែរ «វាយក្អម by Smart» លើ SmartNas App និងឈ្នះរង្វាន់គ្រប់ការវាយក្អម
09, Apr 2021 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ - អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាន និងកំពុងរីករាយកម្សាន្ត លេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បីអបអរសាទរ និងស្វាគមន៍ការមកដល់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ។
 
ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ក្រុមហ៊ុន ស្មាត បានបង្កើតល្បែងប្រជាប្រិយខ្មែរ  «វាយក្អម by Smart» តាមអនឡាញ ដើម្បីជំរុញឲ្យអតិថិជនរបស់ខ្លួន ចូលលេងកម្សាន្តតាមអ៊ីនធឺណិត ហើយស្នាក់នៅផ្ទះ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រមទាំងមានឱកាសឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch Smart TV ម៉ាស៊ីនបោកខោអាវ ទូរស័ព្ទ ក៏ដូចជារង្វាន់ជាច្រើនផ្សេងទៀត។


 
អតិថិជន ស្មាត ដែលប្រើសេវាបង់ប្រាក់មុន (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈកម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយកដោយឥតគិតថ្លៃបាន ពី App Store និង Google Play។ រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដងដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជន ចង់វាយច្រើនដង ពួកគេក៏អាចទិញការវាយក្អមចំនួន ៣ ដងដែល មានតម្លៃ ១០សេន និង ៥ ដងបន្ថែម មានតម្លៃ ១៥ សេន។
 
លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុសរបស់គាត់ បានលេងហ្គេម «វាយក្អម» នេះ។
លោកស្រី សុផល បានឲ្យដឹងថា៖ «ដំបូង ខ្ញុំអត់ជឿងថាអាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏អោយទូរទស្សន៍ ពេលហ្នឹង ក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំ ជាអ្នកលេងហ្គេម «វាយក្អម by Smart» លេងថ្ងៃទី ១ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី ២ ទើបឈ្នះបានទូរទស្សន៍»។ 


 
ពលរដ្ឋដែលរស់នៅកោះឧកញ៉ាតី លោក ផាត មុន្នី បានចូលលេងហ្គេម «វាយក្អម by Smart» តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។ លោកបានប្រាប់ឲ្យដឹងថា៖ «ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម៉្លេះ»។
 
សម្រាប់អតិថិជន ដែលមិនទាន់មានឱកាសលេងហ្គេម អ្នកអាចទាញយកកម្មវិធី SmartNas ដោយឥតគិតថ្លៃ ដើម្បីលេងហ្គេមកម្សាន្តនេះ។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នក ត្រួតពិនិត្យលើគម្រោង ដែលអ្នកកំពុងប្រើប្រាស់ ពិនិត្យគណនី និងបញ្ចូលទឹកប្រាក់ ភ្ជាប់សេវាកម្មនានា ព័ត៌មានពីការប្រូម៉ូសិនមុនគេ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។   
      
អតិថិជនក៏អាចបញ្ចូលលុយ ទៅលេខទូរស័ព្ទ ដែលបានភ្ជាប់ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អម ចំនួន ១ ដង រៀងរាល់ការបញ្ចូលលុយម្តង ៥ ដុល្លារ។


 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាត តែងតែខិតខំបង្កើតកម្មវិធីកម្សាន្តជាច្រើន រួមមានការបង្កើតល្បែងប្រជាប្រិយបែបឌីជីថលដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយ នៃការអភិវឌ្ឍ នៃកម្មវិធីហ្គេមក្នុងស្រុក ដូចជាហ្គេម អុំទូក by Smart និងវាយក្អម by Smart ជាដើម។
 
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន ស្មាត តាមរយៈ
 
www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ 
 
ក្រុមហ៊ុន Smart Axiata Co., Ltd. No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា។ ទូរស័ព្ទ: +855 10 201 000
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 QUANTUM
© រក្សាសិទ្ធិដោយ thmeythmey.com