កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រម្នាក់ លួចរត់ស្រាតចូលទីលាន ក្នុងជំនួប Man Utd ឈ្នះ Granada ២-០
09, Apr 2021 , 11:26 am        
រូបភាព
Manchester United បានយកឈ្នះ Granada ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ Europa League។ រឿងនឹកស្មានមិនដល់បានកើតឡើង បន្ទាប់ពីមានអ្នកគាំទ្រស្រាតននលគករត់ចូលទីលាន បើទោះការប្រកួតដំណើរការដោយបិទកីឡដ្ឋានក្តី។


ការរឹតត្បិត ដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ ការប្រកួតរវាងក្រុម្ចាស់ផ្ទះ Granada និង Man Utd នៅកីឡដ្ឋាន Nuevo Estadio de Los Carmenes នៅរាត្រីថ្ងៃទី៨ ខែមេសា មិនត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលកីឡដ្ឋានផ្លាល់ឡើយ។
 
ប៉ុន្តែការរារាំងរបស់ក្រុមម្ចាស់ផ្ទះអេស្ប៉ាញនៅតែមានចន្លោះប្រហោង ដោយមានបុរសម្នាក់បានរត់ចូលទីលានអំឡុងការប្រកួតនោះនៅដើមតង់ទី១ ទាំងអាក្រាតកាយ។ ក្រោយប៉ូលីសឃាត់ខ្លួនបុរសនោះរួចរាល់ហើយ ការប្រកួតក៏បានបន្តធម្មតាវិញ។
 
បើទោះមានហេតុការណ៍នេះកើតឡើង ក្រុមភ្ញៀវបិសាចក្រហមនៅតែអាចទទួលបានជ័យជម្នះលើក្រុម Granada ដោយលទ្ធផល ២-០ តាមរយៈការស៊ុតបញ្ចូលទីរបស់ Marcus Rashford និង Bruno Fernandes។ 
 
លទ្ធផលនេះ បានជួយ Man Utd ក្លាយជាក្រុមមានប្រៀបក្នុងការទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ដ្បិតមានគ្រាប់បាល់ចំណេញក្រៅដីចំនួន ២គ្រាប់។ ជំនួបជើងទី២ វគ្គ១/៤ផ្តាច់ព្រ័ត្រ រវាងក្រុមទាំងពីនៅ Old Trafford នឹងធ្វើឡើងនៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com