កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង Asterix and Obelix
09, Apr 2021 , 8:29 pm        
រូបភាព
Zlatan Ibrahimovic ខ្សែប្រយុទ្ធ AC Milan នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង Asterix and Obelix: The Silk Road ថ្មី នៅពេលឆាប់ៗនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។



Ibrahimovic ធ្លាប់ចូលរួមធ្វើជាអ្នកចម្រៀងម្តងដែរនៅឯមហោស្រពតន្រ្តីដ៏ល្បី Sanremo Music Festival ក្នុងប្រទេសអ៊ីតាលីកន្លងមក អំឡុងពេលផ្លាស់ទៅចូលរួមក្រុម AC Milan ជាថ្មី។ ឥឡូវនេះខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត ដែលមានចំណូលចិត្តនឹងសិល្បដែរនោះ នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តដែលផលិតដោយក្រុមហ៊ុនបារាំងមួយ។
 
Ibrahimovic ដែលកំពុងលេចធ្លោខ្លាំងនៅ Serie A រដូវកាលនេះ នឹងសម្តែងក្នុងខ្សែភាពយន្ត Asterix and Obelix។ ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះ បានបង្ហោះពាក្យ « Antivirus» លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហើយនេះជាឈ្មោះតួអង្គដែលរូបគេត្រូវសម្តែង។
 
Posted by Zlatan Ibrahimović on Thursday, 8 April 2021
ខ្សែភាពយន្តដែលដឹកនាំសម្តែងដោយលោក Guillaume Canet មានតួអង្គចូលរួមសម្តែងដូចជា Ramzy Bedia, Julie Chen, Linh-Dan Pham, Pierre Richard និងតារាមួយចំនួនទៀត ខណៈតារាបាល់ទាត់ Ibrahimovic បង្ហាញខ្លួនលើកដំបូង។ រឿង Asterix and Obelix: The Silk Road គ្រោងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com